May 26, 2020

រថយន្ដកូរ៉េផ្ទុកមនុស្សជាង៣០នាក់ រអិលក្រឡាប់ចុះក្រោមពេលឡើងភ្នំចំបាប់ ខេត្តតាកែវ បណ្ដាលឲ្យរបួស១២នាក់

(តាកែវ)៖ រថយន្ដកូរ៉េ២តោនកន្លះមួយគ្រឿង ផ្ទុកមនុស្សចាស់ក្មេងប្រមាណ៣០នាក់ បានរអិលក្រឡាប់ចុះក្រោម ពេលកំពុងបើកឡើងភ្នំចំបាប់ ស្ថិតនៅភូមិពៃ ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ បណ្ដាលឲ្យមនុស្ស១២នាក់រងរបួស ក្នុងនោះស្រី៦នាក់។ ស្នងការនគរបាលខេត្តតាកែវ លោកឧត្តមសេនីយ៍ទោ សុខ សំណាង បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជាង៩ព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩នេះ។ បើតាមលោកឧត្តមសេនីយ៍ស្នងការ រថយន្ដដែលជួបគ្រោះថ្នាក់នេះ …

អ្នកនាំពាក្យ នេត្រ ភក្រ្តា៖ ក្រសួងបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធ នឹងធ្វើការស៊ើបអង្កេតស៊ីជម្រៅស្វែងរកប្រភពនៃការនាំចូលកាកសំណល់សំរាម៨៣កុងទឺន័រ មកកាន់កម្ពុជា និងដើម្បីបញ្ជូនទៅកាន់ប្រភពដើមវិញ

(ព្រះសីហនុ)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩នេះថា ការបង្ក្រាបលើការនាំចូលកាកសំណល់សំរាមចំនួន៨៣កុងទឺន័រពីបរទេស ចូលមកប្រទេសកម្ពុជានៅពេលនេះ បញ្ជាក់ពីកិច្ចសហការយ៉ាងស្អិតរមួត រវាងក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធរួមមានអគ្គនាយកដ្ឋានគយ និងរដ្ឋាករ និងកំពង់ផែស្វយ័តក្នុងការ ទប់ស្កាត់ទំនិញហាមឃាត់មិនឱ្យចូលមកកម្ពុជាបាន។ អ្នកនាំពាក្យរូបនេះបានអះអាងថា «សមត្ថកិច្ចកិច្ចនឹងកំណត់ថា ទំនិញហាមឃាត់ទាំងនេះមកពីប្រភពណា ហើយនឹងត្រូវបញ្ជូនទៅប្រភពដើមវិញ និងធ្វើការផាកពិន័យលើក្រុមហ៊ុន …

លោក គួច ចំរើន រកឃើញគេយកខ្សាច់សមុទ្រ មកឆាលាយជាមួយខ្សាច់កំពង់ស្ពឺ ផ្គត់ផ្គង់ដល់ការដ្ឋានសំណង់នៅកំពង់សោម

ថ្មីៗនេះដែរលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលទើបនឹងឡើងកាន់តំណែងមិនទាន់បានមួយសប្តាហ៍ផងនោះ បានរកឃើញបញ្ហាប្រឈមមួយដែលធ្វើអោយប៉ះពាលដល់គុណភាពសំណង់ តាមការដ្ឋាននានានៅក្នុងខេត្តទាំងមូល ដោយមានការយកខ្សាច់សមុទ្រ មកឆាលាយគ្នាជាមួយនឹងខ្សាច់កំពង់ស្ពឺ ហើយផ្គត់ផ្គង់អោយការដ្ឋានសំណង់ ដែលពេលនេះលោកអភិបាលខេត្ត តម្រូវអោយក្រុមការងារសិក្សាផលប៉ះពាល់ ជាបន្ទាន់។ គួរបញ្ជាក់ផងដែរថា ខ្សាច់សមុទ្រ និងខ្សាច់ទន្លេរ បឹង ស្ទឹង គឺមានគុណភាពខុសគ្នា ដោយជាទូទៅគេប្រើប្រាស់ខ្សាច់ទន្លេរ បឹង នានាមកធ្វើការងារសំណង់ តែផ្ទុយទៅវិញគេមិនអាចប្រើប្រាស់ខ្សាច់សមុទ្រដែលមានជាតិប្រៃ មកធ្វើការងារសំណង់បានឡើយ ព្រោះជាតិប្រៃទាំងនោះ …

អំពើឃាតកម្ម! ជនរងគ្រោះអាចជាមនុស្សស្រី ត្រូវជនល្មើសដឹកតាមរថយន្ត យកមកដុតចោលនៅក្នុងដីឡូតិ៍ក្បែរស្ពានព្រែកព្នៅ, សមត្ថកិច្ចអំពាវនាវស្វែងរកសាច់ញាតិជនរងគ្រោះ

(ភ្នំពេញ)៖ មានករណីភ្ញាក់ផ្អើលមួយ បានកើតឡើងកាលពីវេលាម៉ោងជាង១១យប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០១៩ នៅឯដីឡូតិ៍មួយកន្លែង ជិតស្ពានលីយ៉ុងផាត់ ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយជនសង្ស័យបានដឹកមនុស្សតាមរថយន្តយកទៅដុតចោល ដោយជនរងគ្រោះគេសន្និដ្ឋានជាជំហ៊ានដំបូងថាជាមនុស្សស្រី។ មន្ត្រីអាវុធហត្ថខណ្ឌជ្រោយចង្វារមួយរូបបានបញ្ជាក់ប្រាប់ Fresh News ថា នៅយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ នៅលើដីឡូតិ៍ដីព្រៃមួយកន្លែងជិតស្ពានលីយ៉ុងផាត់ គេបានឃើញផ្សែងហុយ ហើយមានធុំក្លិនឈ្ងៀមក៏នាំគ្នាទៅមើល ស្រាប់តែប្រទះឃើញសាកសពមួយត្រូវបានភ្លើងឆេះ នៅសល់តែគ្រោងឆ្អឹងតែប៉ុណ្ណោះ។ …