May 30, 2020

ខ្លាចគេថាច្រៀងមិនពីរោះ បុរសម្នាក់ខំប្រឹងស្រែកច្រៀងរហូតដួលសន្លប់ក្នុងបន្ទប់ខារ៉ាអូខេ

ចិន៖ បុរសម្នាក់ត្រូវបញ្ជូនទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ភ្លាមៗ ក្រោយពេលគាត់ខំប្រឹងស្រែកច្រៀងបទចម្រៀងប្រភេទប្រើសំឡេងស្រែកខ្ពស់ៗជាច្រើនបទជាប់គ្នារហូតដួលសន្លប់នៅក្នុបន្ទប់ខារ៉ាអូខេ។​ ជនរងគ្រោះមានឈ្មោះថា Wang អាយុ ៦៥ ឆ្នាំ រស់នៅក្នុងខេត្ត Jiangxi ភាគខាងត្បូងប្រទេសចិន ហើយគាត់ជាមនុស្សម្នាក់ដែលចូលចិត្តច្រៀងខារ៉ាអូខេបំផុត។ ក្នុងថ្ងៃកើតហេតុគាត់បានទៅច្រៀងលេងនៅខារ៉ាអូខេជាធម្មតា តែប្លែកត្រង់ថាក្នុងថ្ងៃនោះគាត់បានច្រៀងបទតឹងៗជាច្រើនបទជាប់ៗគ្នា ដើម្បីបង្ហាញឲ្យគេដឹងថា គាត់មានសំឡេងល្អ និងច្រៀងបានយ៉ាងពីរោះ ហើយខណៈដែលគាត់កំពុងតែច្រៀងនោះស្រាប់តែគាត់ដួលសន្លប់តែម្តង។ ក្រោយពេលបញ្ជូនទៅកាន់មន្ទីរពេទ្យគេបានរកឃើញថា បញ្ហានេះបណ្តាលមកពីជនរងគ្រោះប្រឹងស្រែងខ្លាំងពេករហូត ធ្វើឲ្យសួតរបស់គាត់ហត់ខ្លាំង ពិបាកដកដង្ហើម ហើយក៏ថប់ដង្ហើមសន្លប់តែម្តង ហើយករណីនេះវាដូចគ្នាទៅហ្នឹងករណីដែលយើងខំប្រឹងធ្វើការងារធ្ងន់ៗលើសកម្លាំងរហូតរាងកាយត្រូវហត់ និងត្រូវដួលសន្លប់អីចឹងដែរ។ …

News Update: មនុស្សស្លាប់កើនដល់២២នាក់ និងជាង១០០នាក់បាត់ខ្លួននៅមីយ៉ាន់ម៉ា ដោយសារព្យុះភ្លៀង-បាក់ដី (Photo inside)

(យ៉ាងហ្គន)៖ អាជ្ញាធរមីយ៉ាន់ម៉ានៅថ្ងៃសៅរ៍នេះបានឱ្យដឹងថា ចំនួនមនុស្សស្លាប់បានកើនឡើងដល់ ២២នាក់ហើយ និង ៤៧នាក់ទៀតរងរបួសក្នុងគ្រោះរអិលបាក់ដី បង្កឡើងដោយភ្លៀងមូសុងធ្លាក់យ៉ាងគំហុក ដែលបានកប់ផ្ទះ និងអគារជាច្រើននៅតំបន់ភាគខាងត្បូងប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃសៅរ៍ ទី១០ ខែសីហា ឆ្នាំ២០១៩។ ភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារលើភូមិ ថែព្យ៉ាកូណេ (Thae Pyar Kone) នៃរដ្ឋមន (Mon) អស់រយៈពេលជាច្រើនថ្ងៃមកហើយ ដោយវាបង្កជាគ្រោះទឹកជំនន់ …

មនុស្សម្នាប្រមាណ១ពាន់នាក់នាំគ្នាចូលរួមក្នុងកម្មវិធីហូប​ជ្រូក​ ដែលចំអិនដោយផ្ទាល់ដៃពីឧត្តមភរិយារបស់ឧកញ៉ា ម៉ុង ឫទ្ធី

កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ លោកឧកញ៉ា ម៉ុង ឫទ្ធី ប្រធានក្រុមហ៊ុនម៉ុងឫទ្ធីគ្រុប រៀបចំធ្វើកម្មពិធីជួបសំណេះសំណាល និងភ្លក់រសជាតិស្នាដៃចំអិនម្ហូបអាហារសាច់ជ្រូក និងពងទា ដែលស្នាដៃចំអិនម្ហូបផ្ទាល់របស់លោកជំទាវ ម៉ែន ស៊ុន ឧត្តមភរិយារបស់ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី។ កម្មវិធីទទួលទានអាហារថ្ងៃត្រង់នេះផងដែរ ប្រព្រឹត្តិធ្វើឡើងនៅតំបន់ធម្មជាតិសែនមនោរម្យមានសួនសត្វ មានចំការធម្មជាតិ និងទីកន្លែងកំសាន្តជាច្រើនទៀតស្ថិតនៅជាប់ជើងភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋចូលរួមទទួលទានដោយ …

ផ្លូវជាតិលេខ៣ ចន្លោះពីវាលរេញទៅស្ពានកំពង់ស្មាច់ បើកឲ្យចរាចរណ៍វិញហើយ

ស្រុកព្រៃនប់៖ អាជ្ញាធរប្រកាសថាចរាចរណ៍តាមផ្លូវជាតិលេខ៣(ពីវាលរេញទៅស្ពានកំពង់ស្មាច់) បើកអោយដំណើរការវិញជាបណ្តើរហើយ គិតត្រឹមម៉ោង១រសៀល ថ្ងៃ១០ ខែសីហា ឆ្នាំ២០១៩នេះ ក្រោយផ្អាកមួយព្រឹក ដោយសារជំនន់ទឹកភ្លៀងហូរកាត់លើផ្លូវជាតិកម្ពស់ជាងកន្លះម៉ែត្រ ។ បើតាមសមត្ថកិច្ចដែលចុះអន្តរាគមន៍ជួយសម្រួលចរាចរណ៍និងជួយចម្លងពលរដ្ឋ អោយដឹងថា ចំណុចនេះទឹកបានស្រកចុះវិញជាបណ្តើរៗហើយ៕ ប្រភព៖ Khmer Note