មានសង្ឃឹមហើយ អ្នកដែលមានបញ្ហារឿងសក់ជ្រុះ ស្ងួតបែកចុង គ្មានទម្ងន់ វិធីនេះអាចព្យាបាលបាន១០០%
វិធីអប់សក់ធ្វើឲ្យសក់រលោងស្អាតដុះច្រើនក្រាស់ល្អ និងមានទម្ងន់ ចំពោះបុរស និងស្ត្រីទាំងទ្បាយដែលមានបញ្ហាសក់ជ្រុះ និយមលេងពណ៌សក់ធ្វើអោយសក់ខូច គិតច្រើនបណ្ដាលឲ្យសក់ជ្រុះ ឬកក់សក់ជ្រុះច្រើន។ល។ អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់តែឃើញការណែនាំនេះតាមបណ្ដាញផ្សព្វផ្សាយផ្សេងៗ តែមិនទាន់បានអនុវត្តផ្ទាល់មែនទេ? នេះនែ៎! មកជួបជាមួយអ្នកដែលបានអនុវត្តរួច ហើយចង់ចែករំលែកបទពិសោធន៍ សូមអនុវត្តការអប់សក់តាមបែបធម្មជាតិដូចខាងក្រោម៖ ធាតុផ្សំមាន៖ ១/ ពងមាន់២គ្រាប់សម្រាប់សក់មនុស្សស្រី ចំណែកមនុស្សប្រុសប្រើតែ១គ្រាប់បានហើយ ២/ ក្រូចឆ្មារ១ផ្លែ និងប្រេងអូលីវ២ស្លាបព្រាបាយ ៣/ យកពងមាន់ និងក្រូចឆ្មារ ព្រមទាំងប្រេងអូលីវដែលគេប្រើសម្រាប់សក់ មិនមែនប្រេងធ្វើម្ហូបទេ …