Category: News

ព្រុះព្រិល ភ្លៀង ទឹកកក និងអាកាសធាតុអាក្រក់នឹងគ្រប់ដណ្តប់ទៅលើរដ្ឋចំនួន ៣៩ របស់សហរដ្ឋអាមេរិក ប៉ះពាល់ប្រជាជនជាង២០០លាននាក់

ព្យុះហិមៈដ៏ធំមួយដែលបានបក់ឆ្លងកាត់សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ និងនាំមកនូវព្រិល ទឹកកក និងភ្លៀងធ្លាក់ខ្លាំង ដល់ប្រជាជនអាមេរិកជាង ២០០លាននាក់ ក្នុងរយៈពេល ពីរ បី ថ្ងៃខាងមុខនេះ។ យោងតាម AccuWeather បាននិយាយថា រដ្ឋចំនួន ៣៩ ដែលជាប់គ្នានឹងត្រូវប៉ះពាល់ដោយព្យុះនេះ រួមទាំងគ្រប់រដ្ឋនៅភាគខាងកើតទន្លេ Mississippi ផងដែរ។ ការព្យាករណ៍សម្រាប់ថ្ងៃពុធនេះក៏បានឱ្យដឹងដែរថា វាជាអាកាសធាតុអាក្រក់បំផុតដោយនឹងមាន៖ ធ្លាក់ព្រិល ទឹកកក ភ្លៀងលាយព្រិល ទឹកជំនន់ អាកាសធាតុចុះត្រជាក់ខ្លាំងពិបាកទ្រាំ -ល-។ កាលពីថ្ងៃអង្គារសប្ដាហ៍មុនអាកាសធាតុរដូវរងាបានរាលដាលគ្រប់ទីកន្លែង
Read More

ចាងហ្វាង​កាសែតសំឡេង​ស្នេហា​ជាតិ សាន្ត ប៊ុនធឿន សុខចិត្តអស់ ៥០០ដុល្លារ ដើម្បីឲ្យ ឆន សុវណ្ណរាជ ច្រៀងចម្រៀងមួយបទនេះ

លោក សាន្ត ប៊ុនធឿន ចាងហ្វាង​សារព័ត៌មាន​សំឡេង​ស្នេហា​ជាតិ កំពុងទទួលបានភាពល្បាញល្បីតាមបណ្តាញសង្គម Facebook ថ្មីៗនេះលោកបានបង្កភាពភ្ញាក់ផ្អើលជាខ្លាំង ដោយលោកបានផ្តល់ទឹកប្រាក់ដល់តារាចម្រៀង ឆន សុវណ្ណរាជ ចំនួន៥០០ដុល្លារអាមេរិក ក្រោយពីបានសំំណូមពរឲ្យ​ ឆន សុវណ្ណរាជ បកស្រាយបទ ទីក្រុងគ្មានមេឃ។ ដោយកាលពីយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ម្សិលមិញនេះ លោក សាន្ត ប៊ុនធឿន ចាងហ្វាង​សារព័ត៌មាន​សំឡេង​ស្នេហា​ជាតិ បានចូលរួមពិធីមង្គលការមួយកន្លែង ដោយមានការអញ្ជើញតារាចម្រៀងល្បីៗជាច្រើនដួងដូចជា ឱក សុគន្ធកញ្ញា, សុគន្ធ
Read More

លែងឲ្យមានទៀតហើយ ការចតរថយន្តផ្តេសផ្តាស់លើចិញ្ចើមផ្លូវថ្មើរជើង និងលើការ៉ូឡាទាំងសងខាងផ្លូវ

បន្ទាប់ពីសាលារាជធានីភ្នំពេញបានចេញសេចក្ដីណែនាំ​ ស្ដីពីការរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ​ និងការប្រេីប្រាស់ចិញ្ចេីមផ្លូវសាធារណៈទាំងអស់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធ ទី ២០ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រុមការងាររៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈខណ្ឌដូនពេញ បានធ្វើការរៀបចំសណ្ដាប់ធ្នាប់តាមបណ្តោយមហាវិថីព្រះនរោត្តម ចាប់ពីរង្វង់មូលរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ រហូតដល់វង្វង់មូលវិមានឯករាជ្យ ដោយបានធ្វើការហាមឃាត់យានយន្ដគ្រប់ប្រភេទមិនអោយមានការឈប់ចតនៅលើចិញ្ចើមផ្លូវថ្មើជើង និងការ៉ូឡាទាំងសងខាងផ្លូវនេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងជាផ្លូវសម្រាប់ជនពិការផងដែរ ដោយក្នុងនោះអាជ្ញាធរបានធ្វើការឃាត់រថយន្តចំនួន០៤គ្រឿងយកមករក្សាទុក និងធ្វើការអប់រំណែនាំតាមក្រោយនៅអធិការខណ្ឌដូនពេញ៕ ប្រភព៖ Khmer Note
Read More

ខេម បកស្រាយចម្រៀងជាមួយបងប្អូនជនពិការ ធ្វើឲ្យមហាជនជាច្រើនកោតសរសើរ និងគោរព

លោក ខេម តារាចម្រៀងសម្លេងក្រអួនក្រអៅអមជាមួយស្អកតិចៗ តែអាចច្រៀងបានយ៉ាងពីរោះមិនថាបទបែបញាក់ មនោសញ្ចេតនា ឬក៏បទប្រពៃណីនោះទេ។ លោក ខេម បានសាងឈ្មោះបោះសម្លេងនៅក្នុងពិភពសិល្បៈអស់រយៈពេលជិត១០ឆ្នាំមកហើយ ដោយលោកបានសាងភាពអស្ចារ្យ និងភ្ញាក់ផ្អើលជាច្រើនលើកច្រើនសារតាមរយៈសម្លេង និងបទចម្រៀងថ្មីៗរបស់លោក។ តារាចម្រៀងប្រុសសម្លេងស្អករូបនេះ ក៏ជាតារាមួយរូបដែលធ្លាប់ត្រូវបានកោតសរសើរពីសម្តេចតេជោ ហ៊ុន សែន ផងដែរ ដោយថ្មីៗនេះលោកក៏បានត្រូវមហាជនជាច្រើនធ្វើការកោតសរសើរ និងចាប់អារម្មណ៍ខ្លាំងចំពោះរូបលោក ក្រោយពេលដែលបានចូលរួមកម្មវិធី “សំនៀងជនពិការ” ដើម្បីលើកស្ទួយនិងគាំទ្រដល់បងប្អូនដែលពិការកាយសម្បទារឲ្យមានកម្លាំងចិត្ត និងឈររឹងមាំមិនអស់សង្ឃឹម។ លោក ខេម ក៏បានបកស្រាយរួមគ្នាជាមួយពួកគាត់បានយ៉ាងពិរោះផងដែរ។ ដើម្បីដឹងច្បាស់ តោះមកមើលវីដេអូខាងក្រោមនេះទាំងអស់គ្នា!
Read More