May 30, 2020

អុញមានរឿងអី ? បើកសម្ពោធហាងបានមួយថ្ងៃ អតីតសង្ឃ កក្កដា សុភ័ណ្ឌ ត្រូវម្ចាស់ភាគហ៊ុនអោយដកខ្លួនចេញ និងរុះរើស្លាកចេញទាំងយប់

កាលពីពេលថ្មីៗនេះ អតីតសង្ឃ កក្កដា សុភ័ណ្ឌ ដែលមានភាពល្បីល្បាញពេញបណ្តាញសង្គម Facebook ក្រោយពេលសឹកពីភិក្ខុសង្ឃ ក៏បានបែកគំនិតបើកហាងលក់សំលៀកបំពាក់ជាមួយដៃគូម្ចាស់ភាគហ៊ុន។ ហាងលក់សំលៀកបំពាក់របស់អន្ទិត កក្កដា សុភ័ណ្ឌ ត្រូវបានគេស្គាល់ឈ្មោះថា “kakadaSophorn fashion (Behighware)” ហើយបើកសម្ពោធជាផ្លូវការកាលពីថ្ងៃទី០៩ ខែសីហា ប៉ុន្មានថ្ងៃមុននេះ។ ក្រោយពេលដែលបើកលក់ទើបតែបានមួយថ្ងៃស្រាប់តែ មុននេះបន្តិច ម្ចាស់គណនី Facebook ឈ្មោះថា Dara Meach …

ប្រជាការពារសង្កាត់លេខ៣ ក្រុងព្រះសីហនុ ចាប់បានកូនក្រពើមួយក្បាលទៀត ទម្ងន់ប្រហែលជាង២គីឡូក្រាម សុំបងប្អូនមេត្តាប្រុងប្រយ័ត្ន

នៅមុននេះបន្តិចប្រជាការពារសង្កាត់លេខ៣ ក្រុងព្រះសីហនុ បានប្រទះឃើញកូនក្រពើមួយក្បាលទៀតទម្ងន់ប្រមាណ២គីឡូក្រាម ហើយក៏ចាប់យកមករក្សាទុកដើម្បីទាក់ទងទៅកាន់អាជ្ញាធរ។ គួរបញ្ជាក់ផងដែរថា កាលពីរសៀលថ្ងៃនេះដែរ ប្រជាពលរដ្ឋក៏បានប្រទះឃើញក្រពើមួយក្បាលទម្ងង់ជាង៥គីឡូក្រាម ហើយយប់ឡើងស្រាប់តែប្រទះឃើញមួយក្បាលទៀត មិនដឹងថារួចចេញពីកន្លែងចិញ្ចឹមក្រពើរឺយ៉ាងនោះទេ។ ក្នុងនោះដែរក៏មានការសំណូមពរអោយអាជ្ញាធរធ្វើការ ត្រួតពិនិត្រលើបញ្ហានេះ ដើម្បីជៀសវាងគ្រោះថ្នាក់ និងសូមអោយប្រជាពលរដ្ឋបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ ជាពិសេសអ្នកដែលមានកូនតូចៗ។ លោកពូ ហ៊ុយ ប៊ុនឡេង បានរៀបរាប់ដែរថា៖ នៅមុននេះបន្តិចប្រជាការពារសង្កាត់លេខ៣ ក្រុងព្រះសីហនុ បានប្រទះឃើញកូនក្រពើមួយក្បាលទៀតទម្ងន់ប្រមាណ២គីឡូក្រាម ហើយក៏ចាប់យកមករក្សាទុកដើម្បីទាក់ទងទៅកាន់អាជ្ញាធរ។ គួរបញ្ជាក់ផងដែរថា កាលពីរសៀលថ្ងៃនេះដែរ …

អ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៥៥ ឆ្លងកាត់ខេត្តពោធិ៍សាត់-វាលវែង-ថ្មដា ចូរបង្កើនការប្រុងប្រយ័ត្ន ព្រោះតែមានការបាក់ដី និងរលំដើមឈើធ្លាក់លើតួផ្លូវ

យោងតាមប្រភពទំព័រ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហោះរៀបរាប់ឲ្យដឹងថា៖ «ផ្លូវជាតិលេខ៥៥​ (ពោធិសាត់​-វាលវែង-ថ្មដា)​ បានរងគ្រោះដោយបាក់ដីធ្លាក់មកលេីតួផ្លូវ។ នាថ្ងៃទី០៩ និង១០ ខែសីហា ឆ្នាំ២០១៩ ផ្លូវជាតិលេខ ៥៥ បានរងគ្រោះដោយបាក់ដីធ្លាក់មកលើតួផ្លូវ ចន្លោះ គ.ម ១៤៣ ដល់ គ.ម ១៦០ (តំបន់លើភ្នំ ១៥០០) បណ្តាលអោយមានការកាត់ផ្តាច់ចរាចណ៍ ដោយសារភ្លៀងធ្លាក់ជោកជាំច្រើនថ្ងៃជាប់ៗគ្នា។ ក្រសួងសាធារណការ …

សកម្មភាពព្រះសង្ឃគង់នៅវត្តទឹកវិល ខេត្តកំពត ធ្វើការជួយសង្គ្រោះសត្វ ទៅកាន់ទីទួលសុវត្ថិភាព គួរឲ្យគោរព និងកោតសរសើរ

កាលពីប៉ុន្មានថ្ងៃមុននេះខេត្តពីរនៃព្រះរាជាណាចក្រកម្ពុជាគឺខេត្តព្រះសីហនុ និងខេត្តរតនៈគិរីបានរងគ្រោះទឹកជំនន់បង្កក្តីព្រួយបារម្ភជាខ្លាំងដល់ប្រមុខដឹកនាំ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ។ ពេលនេះទឹកជំនន់បានវាយលុកចូលដល់ខេត្តកំពតហើយ បើទោះបីជាមិនទាន់ធ្ងន់ធ្ងរដូចខេត្តទាំងពីរខាងលើក៏ពិតមែន តែក្តីព្រួយបារម្ភមិនចាញ់គ្នានោះឡើយ។ ដោយខណៈពេលនេះបងប្អូនប្រជាពលរដ្ឋដែលរស់នៅឯខេត្តកំពតបានកំពុងបំលាស់ទីរកទីទួលសុវត្ថិភាពជ្រកកោន។ ក្នុងនោះមហាជនបានធ្វើការកោតសរសើរដល់ព្រះសង្ឃដែលគង់នៅ វត្តទឹកវិល ខេត្តកំពត ដោយព្រះតេជគុណបាននាំគ្នាជួយសង្គ្រោះសត្វសុនខដែលជ្រកកោនក្នុងវត្ត ដើម្បីនាំយកពួកគេទៅកាន់កន្លែងដែលមានសុវត្ថិភាពផងដែរ។ ខាងក្រោមនេះគឺជារូបនៃការជួយសង្គ្រោះសត្វ ក្នុងទីតាំងវត្តទឹកវិល កំពត ដែលចែករំលែកដោយគណនីហ្វេសប៊ុកឈ្មោះថា Chhuon Chan Pov៖ ប្រភព៖ Khmernote TV