May 30, 2020

គ្រោះថ្នាក់ណាស់! ប្រជាពលរដ្ឋរស់នៅ សេតេ សង្កាត់៣ ក្រុងព្រះសីហនុ ចាប់បានសត្វក្រពេីមួយក្បាល ឡេីងតាមទឹកអូរមកលើដីភូមិ

ក្រុងព្រះសីហនុ: យោងតាមផេកហ្វេសបុកផ្លូវការរបស់លោកពូ ហ៊ុយ ប៊ុនឡេង បានឲ្យដឹងថាមានក្រពើមួយក្បាលបានឡើងតាមទឹកអូរ ហើយត្រូវប្រជាពលរដ្ឋចាប់បាន លោកបានរៀបរាប់បន្តថា ៖ ពលរដ្ឋជូនដំណឹងមកថា នៅសេតេ ក្នុងក្រុម១ ភូមិ១ សង្កាត់៣ក្រុងព្រះសីហនុ មានសត្វក្រពេីមួយក្បាល(មិនដឹងថាជាក្រពើមានអ្នកចិញ្ចឹមឬយ៉ាងណានោះទេ) បានឡេីងតាមទឹកអូរមកលើដីភូមិ រួចត្រូវបានប្រជាពលរដ្ឋចាប់យករក្សាទុកជាបណ្តោះអាសន្ន។ បើតាមការសាកសួរតាមទូរសព្ទ័នៅល្ងាចថ្ងៃ១១សីហា២០១៩នេះពលរដ្ឋដែលចាប់ក្រពើនេះទុកអោយដឹងថា ក្រពើនេះមានទម្ងន់ប្រហែលជាង 5kg ហើយដំណឹងនេះពលរដ្ឋជូនជ្រាបដល់មន្ត្រីជំនាញចុះមកពិនិត្យ ដោយទាក់ទងតាមទូរសព្ទ័លេខ 069 728 486 ។ …

ផ្លូវជាតិលេខ៥៥ (ពោធិ៍សាត់-វាលវែង-ថ្មដា) តំបន់លើភ្នំ១៥០០ បានរងគ្រោះដោយបាក់ដីធ្លាក់មកលើតួផ្លូវ (Video inside)

(ពោធិ៍សាត់)៖ យោងតាមការចុះផ្សាយ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា នៅថ្ងៃទី០៩ និង១០ ខែសីហា ឆ្នាំ២០១៩នេះ ផ្លូវជាតិលេខ៥៥ (ពោធិ៍សាត់-វាលវែង-ថ្មដា) បានរងគ្រោះដោយបាក់ដីធ្លាក់មកលើតួផ្លូវ នៅចន្លោះគីឡូម៉ែត្រលេខ១៤៣ ដល់គីឡូម៉ែត្រ១៦០ (តំបន់លើភ្នំ ១៥០០) បណ្តាលឲ្យមានការកាត់ផ្តាច់ចរាចណ៍ ដោយសារភ្លៀងធ្លាក់ជោកជាំ ជាច្រើនថ្ងៃជាប់ៗគ្នា។ បើយោងតាមការចុះផ្សាយរបស់ក្រសួងសាធារណការ ដែលភ្នាក់ងារ Fresh News ទទួលបាននៅរសៀលថ្ងៃទី១០ ខែសីហា …

ក្រសួងដែនដីសម្រេចឱ្យរុះរើសំណង់អគារកម្ពស់៩ជាន់ នៅព្រះសីហនុ ក្រោយរកឃើញសំណង់គ្មានគុណភាព

(ព្រះសីហនុ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចឱ្យរុះរើអគារកម្ពស់៩ជាន់មួយកន្លែង ស្ថិតនៅទល់មុខរង្វង់មូលតោ២ ក្នុងភូមិលេខ៤ សង្កាត់លេខ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បន្ទាប់ពីរកឃើញថា អគារនេះសាងសង់ឡើងខុសបច្ចេកទេស និងគ្មានគុណភាព។ សំណង់អគារនេះ សាងសង់ដោយក្រុមហ៊ុន ឈួនរិន ខនស្ត្រាក់សិន អេនជីនារីង (ខេមបូឌា) ឯ.ក។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងដែនដីនៅយប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩នេះ បានឱ្យដឹងថា នៅព្រឹកមិញនេះ …

News Update: សពក្មេងស្រីស្លាប់ដោយសារលិចទូកនៅស្រុកលំផាត់ ខេត្តរតនគិរី ត្រូវសមត្ថកិច្ចរកឃើញហើយ

(រតនគិរី)៖ សពក្មេងស្រីម្នាក់ដែលបានលិចទូក ដោយជំនន់ទឹកភ្លៀងនៅស្រុកលំផាត់ ខេត្តរតនគិរី កាលពីព្រឹកមិញ ត្រូវបានសមត្ថកិច្ចប្រទះឃើញហើយនៅរសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩នេះ។ លោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តរតនគីរី បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ថា សពក្មេងស្រីអាយុ១៥ឆ្នាំ ត្រូវបានរកឃើញហើយ ក្រោយលិចទុកបាត់ខ្លួន កាលពីព្រឹកមិញ ព្រោះតែទឹកជន់លិច។ កាលពីព្រឹកមិញ ខណៈជំនន់ទឹកភ្លៀងកំពុងតែវាយប្រហារយ៉ាងគំហុកនៅស្រុកលំផាត់ ខេត្តរតនគិរី បណ្ដាលឲ្យលិចផ្លូវក្នុងមូលដ្ឋានភូមិជ័យឧត្តម …