សូមជជែកលេងពីរូបសំណាកតោទាំង២នៅក្រុងព្រះសីហនុ តើពេលសាងសង់ឡើងដំបូងជាតោមានប្រស្រីគ្រាប់ភ្នែកឬឥតប្រស្រីគ្រាប់ភ្នែក
សូមជជែកលេងពីរូបសំណាកតោទាំង២នៅក្រុងព្រះសីហនុ តើពេលសាងសង់ឡើងដំបូងជាតោមានប្រស្រីគ្រាប់ភ្នែកឬឥតប្រស្រីគ្រាប់ភ្នែក*-ប៉ុន្មានថ្ងៃនេះនៅក្នុងបណ្តាញសង្គមមានការលើកឡើងជាសំនួរផងនិងជាចម្ងល់ផងថា ហេតុអ្វីបានជារូបតោទាំង២មិនមានប្រស្រីគ្រាប់ភ្នែក?ជុំវិញរឿងនេះមានមតិ២ផ្ទុយគ្នា។ -មតិទី១ . ចាស់ទុំរួមនិងមន្ត្រីចូលនិវត្តន៍ខ្លះដែលអះអាងថាជាអ្នករស់នៅនិងធ្វើការនៅក្រុងព្រះសីហនុតាំងពីឆ្នាំ១៩៧៩មក អះអាងថា រូបសំណាកតោនេះសាងសង់ឡើងដោយមានដាក់ប្រស្រីគ្រាប់ភ្នែកត្រឹមត្រូវ ប៉ុន្តែក្រោយមកអាចមានអ្នកលួចយកប្រស្រីគ្រាប់ភ្នែកតោ។ ក្នុងនោះមតិទី១ដដែលក៍បានលើកឡើងថា ដោយសារតែនៅក្រុងព្រះសីហនុឧស្សាហ៍កើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បណ្តាលអោយមានមនុស្សស្លាប់ជាបន្តបន្ទាប់ដូចជាស្លាប់មនុស្ស១៨នាក់ដែលជិះរថយន្តតួរីសជួបគ្រោះថ្នាក់ចរាចរណ៍នៅចំណោតអូរត្រាវជាដើម ក៍កើតមានជាជំនឿថា អាចមកពីតោទាំងពីរនេះកាចពេក រួចក៍មានការរៀបចំថ្មីដោយផ្លាស់ប្តូររូបសំណាកនេះ ម្តងជាពីរដងដូចជារៀបចំដាក់ដុំបាល់ក្នុងមាត់តោថាកុំអោយកាចសុីមនុស្ស ,ដកយកប្រស្រីគ្រាប់ភ្នែកតោចេញក្នុងហេតុផលថាអោយតោខ្វាក់ភ្នែកជាដើម ជាមួយនិងការបូជាផ្សេងៗតាមជំនឿដើម្បីសុំសេចក្តីសុខសប្បាយ។ -មតិទី២. ជុំវិញរឿងតោថា មានគ្រាប់ភ្នែកឬឥតគ្រាប់ភ្នែកនេះ មន្ត្រីផ្លូវការនៃមន្ទីរវប្បធម៍និងវិចិត្រសីល្បៈខេត្តព្រះសីហនុធ្លាប់ពន្យល់ថា យោងតាមឯកសារដើម រូបសំណាកតោទាំងពីរនេះ សាងសង់ឡើងដោយពុំមានដាក់ប្រសីគ្រាប់ភ្នែកទេ គឺគេដាក់ត្រឹមតែជារង្វង់ភ្នែកប៉ុណ្ណោះ។ …