អត់អាហារយូរថ្ងៃ! ក្មេងប្រុសដំបូងដែលបានចេញពីរូងភ្នំ “នាងដេក” ទាមទារចង់ញុាំអាហារហឹរមួយនេះ…

ក្មេងប្រុសបួននាក់ដំបូងដែលត្រូវបានជួយសង្គ្រោះពីរូងភ្នំ “នាងដេក” កាលពីម្សិលមិញនេះ កំពុងតែសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ដោយជាប់នៅក្នុងរូងភ្នំ អត់ឃ្លានជាយូរថ្ងៃ ពួកគេក៏ចាប់ផ្តើមឃ្លានអាហារ និងសុំអាហារដែលពួកគេខានទទួលទានយូរថ្ងៃ។ លោក Narongsak Osottanakorn បានប្រាប់ទៅអ្នកកាសែតដែលរង់ចាំទទួលព័ត៌មានថា  “ស្ថានភាពក្មេងប្រុសទាំងបួននាក់មិនអីទេ ហើយព្រឹកនេះពួកគេបានស្នើរសុំអាហារដែលពួកគេចង់ទទួលទានគឺ pad kra pao ដែលជាអាហារសាច់មាន់មានរសជាតិហឹរ”។

ហើយខណៈនេះផងដែលសាច់ញាត្តិរបស់ក្មេងៗក៏ពុំទាន់អាចចូលទៅសួរសុខទុក្ខបាននៅឡើយ ដោយមានការណែនាំឲ្យក្មេងៗសរសេរបញ្ជីម្ហូបដែលពួកគេចង់ទទួលទាន យកទៅក្រុមគ្រួសាររបស់ពួកគេដែលកំពុងរង់ចាំនៅខាងក្រៅ។ គួររំលឹកថានៅរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨នេះ ក្រុមជួយសង្គ្រោះបានចាប់ផ្តើមប្រតិបត្តិការបន្តទៀតនាំយកក្មេងៗ និងគ្រូបង្វឹក ដែលនៅសល់ជាប់នៅក្នុងរូងភ្នំចេញមកក្រៅជាបន្តទៀត៕

ប្រភព៖ Khmer Note