May 26, 2020

ព្រះតេជគុណ​ ចាន់​ ដារា​ ដែលទាយថាក្មេងៗថៃទាំង​ ១៣​ នាក់បានស្លាប់ក្រោយចូលរូងភ្នំ ៣ម៉ោង បានចេញវិដេអូសុំទោសជាសាធារណៈ ហើយមានសង្ឃដិកាថា ការមើលក្បួនហោរាសាស្រ្តក៏វាមានភ្លាត់ស្នៀត….

ក្ដៅៗហ៊ុយៗពេលនេះព្រះគ្រូចាន់ ដារ៉ា ដែលទាយថាក្មេងថៃ១៣នាក់ត្រូវស្លាប់ទាំងអស់នោះ ឥលូវចេញមុខមកសុំទោសជាសាធារណៈ ហើយតេជគុណមានសង្ឃដិកាថា ការមើលក្បួនហោរាសាស្រ្តក៏វាមានភ្លាត់ស្នៀត ។ គួរបញ្ជាក់ថា កាលពីយប់មិញនេះព័ត៌មានបឋមបានឲ្យដឹងថា៖ យោងតាមផេក SpringNews របស់ប្រទេសថៃ បាន Live វិដេអូ បង្ហាញពីសកម្មភាពរបស់ចៅហ្វាយខេត្តឈាងរ៉ៃ ដែលបានចេញសេចក្តីថែ្លងការណ៍មុខអ្នកកាសែតបានប្រាប់ឲ្យដឹងថា ពេលនេះក្រុមរុករកបានរកឃើញកន្លែងដែលក្មេងៗនៅក្នុងរូងភ្នំហើយ ហើយពេលនេះចៅហ្វាយខេត្តកំពុងរៀបចំផែនការដើម្បីសង្គ្រោះ ព្រោះក្មេងៗមានស្ថានភាពខ្សោយខ្លាំង។ ចៅហ្វាយខេត្តបន្តថា កន្លែងដែលក្មេងៗនៅរូងភ្នំ គឺនៅជិតឆ្នេរប៉ាតាយ៉ា។ ព័ត៌មានបន្ថែម Khmernote នឹងផ្សាយពេលក្រោយទៀត៕


https://www.facebook.com/1354739054601347/videos/2004727816269131/

https://www.facebook.com/NewsReportt/videos/271623356734118/