ស៊ែរកុំស្ដាយថ្មឲ្យអ្នកកើតឬសដូងដឹងផង…រកបានហើយវិធីព្យាបាលជំងឺឫសដូងបាតតាមបែបធម្មជាតិ

ព្យាបាលជំងឺ ៖ ជំងឺឫសដូងបាត
ប្រភេទរុក្ខជាតិ ៖
វិធីទី១៖ ប្រទាលកន្ទុយក្រពើ

វិធីទី២៖ មើមឆៃថាវ

វិធីធ្វើ និងប្រើប្រាស់ ៖
*វិធីទី១
វិធីធ្វើ
-បកសំបកប្រទាលកន្ទុយក្រពើ
-កោសយកតែចាហួយក្នុង (គួរកិននឹងម៉ាស៊ីនទឹកក្រឡុក ដើម្បីឱ្យរាវ ងាយស្រួលបូម)

-យកសឺរ៉ាំងលេខធំបំផុត បូមទឹកសាច់ប្រទាលកន្ទុយក្រពើ

-គប្បីមានទុយោ ដែលប្រើសម្រាប់សុងនោម (ដូចបង្ហាញក្នុងរូប) មកកាត់កន្ទុយចោល ហើយផ្នែកក្បាលដែលមានក្បាល២ កាត់១ចេញ ដោយលៃឱ្យល្មមនឹងរន្ធសឺរ៉ាំង (មានរូប)

ការប្រើប្រាស់
-យក gel (ជែល) ដែលមានសារជាតិរំអិល លាបចុងទុយោ និងមាត់ទ្វារធំ(កន្លែងដែលត្រូវបាញ់បញ្ចូល)
-រុញទុយោនោះចូល សឹមភ្ជាប់សឺរ៉ាំងតាមក្រោយ (អាចរុញចូលរាក់ ឬជ្រៅតាមកន្លែងដែលចេញឈាម ឬសសៃប៉ោង)
-បាញ់បញ្ចូលក្នុងទ្វារធំ ជាការស្រេច។
-ធ្វើដូច្នេះ ២ ឬ ៣ដងក្នុង១ថ្ងៃ ម្តង១សឺរ៉ាំង
-រយៈពេល២-៣ថ្ងៃអ្នកនឹងបានស្បើយ។

*វិធីទី២
វិធីធ្វើ
-លាងមើមឆៃថាវ ១ ឬ២មើម ឱ្យស្អាត

-កាត់ក្បាលចោលបុក ឬក្រឡុកអោយម៉ដ្ឋ
-ច្របាច់យកទឹក ១ស្លាបព្រាបាយ លាយជាមួយទឹកឃ្មុំ ១ស្លាបព្រាបាយ (សម្រាប់ការហូបម្តង)

-កូរឱ្យសព្វចូលគ្នា

ការប្រើប្រាស់
-ហូបមុនពេលចូលគេង។
**សម្រាប់អ្នកដែលទើបនឹងកើតជំងឺនេះ អាចហូប១ថ្ងៃ ១ដង ប៉ុន្តែអ្នកដែលកើតជំងឺនេះយូរហើយ ត្រូវផឹក ១ថ្ងៃ ៣ដង គឺពេលព្រឹក ថ្ងៃ និងល្ងាច រាល់ថ្ងៃ។ រយៈពេល ១អាទិត្យ នឹងឃើញប្រសិទ្ធភាព។

**សូមកុំហូបទឹកតាមក្រោយ។ បើពិបាកទ្រាំខ្លាំងអាចផឹកមួយក្អឹកបានហើយ។
*វិធីទី៣
គ្រឿងផ្សំ៖
-ដំឡូងបារាំង ១ដុំ

-ប្រេងអូលីវ (Olive -អាចរកទិញបាននៅផ្សារទំនើប) ១ស្លាបព្រាកាហ្វេ។

វិធីធ្វើ៖
-កោសយកសាច់ដំឡូង រួចលាយជាមួយប្រេងអូលីវ
-យកល្បាយដំឡូងលាយរួចមួយចិបមកដាក់លើប៉ុងសំឡីទន់ៗ ហើយយកទៅបិទត្រង់មាត់ទ្វារធំ
-ទុកវាចោលមួយយប់ រួចដកបោះចោលនៅព្រឹកបន្ទាប់។

ក្នុងករណីឫសដូងបាតកើតនៅខាងក្នុងជ្រៅ៖
-ហាន់ដំឡូងជាចំណិត រួចហើយកាត់វាមួយចំណិតវែងដូចចង្កឹះ

-ស្រោចប្រេងអូលីវពីលើចំណិតដំឡូងវែងនោះ រួចរុញវាចូលរន្ធគូទរបស់អ្នក
-ទុកវាចោលមួយយប់ ឫសដូងនឹងស្វិតទៅវិញ ហើយពេលអ្នកចាប់ផ្តើមបត់ជើងធំនឹងបានស្រួលឡើងវិញ។

អត្ថបទដោយ៖ អ៊ាង សុផល្លែត