November 21, 2019

ព្រះនាង​រង់ចាំព្រះគ្រូអស់ ៣០០ឆ្នាំ​មកហើយ ពេលនេះព្រះគ្រូនឹងធ្វើពិធីថ្មីមួយនេះ បន្ទាប់មកនឹងដោះលែងអ្នកទាំង១៣ យ៉ាងយូរ…

ថៃ៖ ព្រះសង្ឃដែលល្បី ដែលម្ចាស់ល្អាងចង់ជួប កំពុងធ្វើពិធី សុំខមាទោស នឹង នឹងដេញភ្លៀង សង្ឃឹមនឹងឃើញក្មេងដែលបាត់ ឆាប់ៗៗ ។ពិធីកម្មតាមបែប «អាណាចក្រឡានណា» នេះដឹកនាំធ្វើដោយ​ព្រះគ្រូបាប៊ុនឈុំ ដែលជាព្រះសង្ឃ​ដ៏ល្បីល្បាញខាង​ធ្វើវិប្បសនា​នៅតាមរូងភ្នំ និងជាទីសក្ការៈ​របស់ប្រជាពលរដ្ឋ​ទាំងបី​ប្រទេសគឺថៃ ភូមា និងឡាវ។ ព្រះគ្រូបាប៊ុនឈុំ​បច្ចុប្បន្ននេះ កំពុងចាំវស្សានៅវត្តមួយ​ក្នុងរដ្ឋសាន​ប្រទេស​ភូមា។

ហេតុដែលគេចាំ​បាច់ត្រូវតែនិមន្តព្រះគ្រូ​មកធ្វើដោយផ្ទាល់ដូច្នេះព្រោះថា​កាលពីពីរថ្ងៃមុន​មានស្រ្តីម្នាក់យល់​សុបិន្តថា ព្រះនាងម្ចាស់ភ្នំមក​ប្រាប់ថា ព្រះនាងចង់ជួប​នឹង​ព្រះគ្រូបាប៊ុនឈុំ​ ព្រោះព្រះនាងបាន​រង់ចាំព្រះគ្រូអស់ ៣០០ឆ្នាំ​មកហើយ។ នៅពេលដែល​ព្រះនាងបាន​សម្រេចបំណងហើយ ព្រះនាងនឹង​ដោះលែង​អ្នកទាំង ១៣នាក់​នោះមកវិញ។

ព្រះគ្រូបាប៊ុនឈុំនេះ​​ធ្លាប់មាន​សង្ឃដីកាថា​ អតីតជាតិរបស់​ព្រះអង្គគឺជាអ្នក​មើលថែ និងចិញ្ចឹម​សេះ ដែលស៊ីសង្វាក់គ្នា​ជាមួយនឹងរឿងនិទាន​ទាក់ទងនឹងប្រវត្តិភ្នំ និងរូងភ្នំនេះ។ ក្រោយ​ប្រារព្ធពិធីកម្មបួងសួង​ចប់សព្វគ្រប់ ព្រះគ្រូបាប៊ុនឈុំ​មានសង្ឃដីកាថា នៅវេលាពីរថ្ងៃទៀត​យ៉ាងយូរនឹងរកអ្នក​ទាំង​១៣​នាក់ឃើញ​ហើយ ហើយអ្នកទាំង ១៣នាក់ នោះមាន​សុវត្ថិភាព​ទេ។ ប្រភព៖ khmernews