October 16, 2019

ផ្អើលរកឃើញមួកមួយ ដែលសង្ស័យជាមួករបស់ក្មេងៗបាត់ខ្លួននៅក្នុងរូងភ្នំ ឥលូវនេះសាច់ញាតិក្មេងរងគ្រោះបញ្ជាក់ការពិតហើយ

ថៃ៖ កាលពីម្សិលមិញនេះ មានការភ្ញាក់ផ្អើលនៅពេលក្រុមជួយសង្គ្រោះរបស់ប្រទេសថៃ បានបន្តរុករកក្មេងៗ ដែលបានបាត់ខ្លួននៅក្នុងរូងភ្នំ ហើយក៏បានប្រទះឃើញមុខពណ៌ក្រហមមួយនៅជិតទឹកធ្លាក់ក្បែររូបភ្នំ ដែលត្រូវបានគេសង្ស័យថាជាមួករបស់ក្មេងម្នាក់ក្នុងចំណោមក្មេងទាំង១២នាក់ ដែលបានបាត់ខ្លួន។ យោងតាមប្រភពព័ត៌មានថៃបានឲ្យដឹងថា មួកនោះត្រូវបានគេសង្ស័យថាជាមួករបស់ក្មេងប្រុសឈ្មោះ Chan Shanon Wiboonruengrueng អាយុ១១ឆ្នាំ ដែលរូបគេបានបោះចោល ដើម្បីជាសញ្ញារកជំនួយ។

បន្ទាប់ពីរកឃើញមួកនោះភ្លាម ក្រុមជួយសង្គ្រោះបានប្រញាប់មកមួកនោះឲ្យសាច់ញាតិរបស់ក្មេងៗមើល ដើម្បីចង់ដឹងប្រាកដថា តើពិតជាមួករបស់ក្មេង ដែលបាត់ខ្លួនមែនឬយ៉ាងណា? បន្ទាប់ពីធ្វើការសាកសួររួច សាច់ញាតិរបស់ក្មេងៗរងគ្រោះនៅកន្លែងកើតហេតុបានបញ្ជាក់ថា មួកនោះមិនមែនជាមួករបស់ក្មេងប្រុសរងគ្រោះនោះទេ។ ពេលនេះក្រុមជួយសង្គ្រោះជាច្រើនរយនាក់កំពុងតែបន្តស្វែងរកក្មេងៗទាំងអស់នោះបន្ថែមទៀត ដោយគេមានសញ្ញាជាវិជ្ជមានថា ក្មេងទាំងនោះនៅមានជីវិតនៅឡើយ៕

អត្ថបទ៖ ថា
ប្រភព៖ Khmer Note