December 11, 2019

ចូលរួមហើយឬនៅ? ទឹកប្រាក់ត្រឹមតែ១០០០រៀល របស់អ្នកអាចបង្កើតព្រឹត្តិការណ៍សម្ដែងល្ខោនខោលដ៏អស្ចារ្យឆ្នាំ២០២០បាន

តើអ្នកដឹងទេថាទឹកប្រាក់ត្រឹមតែ 1000រៀលរបស់លោកអ្នក អាចធ្វើអ្វីបានខ្លះ? ជាការពិតណាស់ប្រាក់ត្រឹមតែ1000រៀលអាចធ្វើអ្វីបានជាច្រើន ដោយអ្នកអាចទិញទឹកអំពៅ ទិញម្ជូរ ទិញនំ និងទិញរបស់ផ្សេងៗ លើសពីនេះប្រាក់1000រៀលនោះគឺអាចជួយបង្កើតព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់ល្ខោនខោលខ្មែរបានដែរ។

ទឹកប្រាក់1000រៀលរបស់អ្នកមានតម្លៃណាស់ ដោយវាបានចូលរួមចំណែកបង្កើតព្រឹត្តិការណ៍ប្រវត្តិសាស្រ្តល្ខោនខោលខ្មែរ ក្នុងកម្មវិធីទិវាបេតិកភណ្ឌលើកទី5 ធ្វើឡើងក្នុងគោលបំណងអបអរសាទរខួប2ឆ្នាំនៃការដាក់បញ្ចូលល្ខោនខោល ខួប17ឆ្នាំនៃរបាំក្បាច់បុរាណខ្មែរ ខួប15ឆ្នាំនៃល្ខោនស្រមោលស្បែកធំ ខួប4ឆ្នាំនៃចាប៉ីដងវែង ដែលត្រូវបានដាក់បញ្ចូលជាសម្បតិបេតិកភណ្ឌអរូបិយមនុស្សជាតិ ដោយអង្គការ UNESCO។ លោកអ្នកអាចចូលរួមបរិច្ចាគតាមប្រអប់ដែលមានរូបសិល្បៈរបាំបុរាណខ្មែរ ដែលមាននៅទីតាំងមួយចំនួនឬក៏អាចធ្វើការផ្ទេរចូលទៅគណនីធនាគារខាងក្រោម ៖

-ABA So Chanmolida 000616475 ($) -ABA Soun Sovathna 000616468(៛) -គណនីwing ($) 02702535 -គណនីwing(៛)02702534 -គណនីអេស៊ីលីដាទាន់ចិត្ត +855(0)10247341 ,115972390 (៛) ,115972408($) -គណនី Pi Pay ($)(៛) +855(0)69 481 649 ឬទំនាក់ទំនងតាមលេខទូរស័ព្ទ៖ 069 48 16 49 / 070 49 16 48 ឬអាចមកចូលរួមដោយផ្ទាល់ នៅផ្ទះកាហ្វេវប្បធម៌ ឬស្សីកែវ និងផ្ទះកាហ្វេវប្បធម៌ សៀមរាប ជិតវត្តព្រះឥន្រ្ទកោសីយ៍ សូមថ្លែងអំណរគុណដល់បងប្អូនដែលបានចូលរួមឧបត្ថម្ភ! ត្រឹមតែ១០០០៛ តើលោកអ្នកបានចូលរួមឬនៅ??? (អត្ថបទ៖មេសា) ប្រភព៖ Khmernote TV