October 16, 2019

សូមជជែកលេងពីរូបសំណាកតោទាំង២នៅក្រុងព្រះសីហនុ តើពេលសាងសង់ឡើងដំបូងជាតោមានប្រស្រីគ្រាប់ភ្នែកឬឥតប្រស្រីគ្រាប់ភ្នែក

សូមជជែកលេងពីរូបសំណាកតោទាំង២នៅក្រុងព្រះសីហនុ តើពេលសាងសង់ឡើងដំបូងជាតោមានប្រស្រីគ្រាប់ភ្នែកឬឥតប្រស្រីគ្រាប់ភ្នែក*-ប៉ុន្មានថ្ងៃនេះនៅក្នុងបណ្តាញសង្គមមានការលើកឡើងជាសំនួរផងនិងជាចម្ងល់ផងថា ហេតុអ្វីបានជារូបតោទាំង២មិនមានប្រស្រីគ្រាប់ភ្នែក?ជុំវិញរឿងនេះមានមតិ២ផ្ទុយគ្នា។ -មតិទី១ . ចាស់ទុំរួមនិងមន្ត្រីចូលនិវត្តន៍ខ្លះដែលអះអាងថាជាអ្នករស់នៅនិងធ្វើការនៅក្រុងព្រះសីហនុតាំងពីឆ្នាំ១៩៧៩មក អះអាងថា រូបសំណាកតោនេះសាងសង់ឡើងដោយមានដាក់ប្រស្រីគ្រាប់ភ្នែកត្រឹមត្រូវ ប៉ុន្តែក្រោយមកអាចមានអ្នកលួចយកប្រស្រីគ្រាប់ភ្នែកតោ។

ក្នុងនោះមតិទី១ដដែលក៍បានលើកឡើងថា ដោយសារតែនៅក្រុងព្រះសីហនុឧស្សាហ៍កើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បណ្តាលអោយមានមនុស្សស្លាប់ជាបន្តបន្ទាប់ដូចជាស្លាប់មនុស្ស១៨នាក់ដែលជិះរថយន្តតួរីសជួបគ្រោះថ្នាក់ចរាចរណ៍នៅចំណោតអូរត្រាវជាដើម ក៍កើតមានជាជំនឿថា អាចមកពីតោទាំងពីរនេះកាចពេក រួចក៍មានការរៀបចំថ្មីដោយផ្លាស់ប្តូររូបសំណាកនេះ ម្តងជាពីរដងដូចជារៀបចំដាក់ដុំបាល់ក្នុងមាត់តោថាកុំអោយកាចសុីមនុស្ស ,ដកយកប្រស្រីគ្រាប់ភ្នែកតោចេញក្នុងហេតុផលថាអោយតោខ្វាក់ភ្នែកជាដើម ជាមួយនិងការបូជាផ្សេងៗតាមជំនឿដើម្បីសុំសេចក្តីសុខសប្បាយ។

-មតិទី២. ជុំវិញរឿងតោថា មានគ្រាប់ភ្នែកឬឥតគ្រាប់ភ្នែកនេះ មន្ត្រីផ្លូវការនៃមន្ទីរវប្បធម៍និងវិចិត្រសីល្បៈខេត្តព្រះសីហនុធ្លាប់ពន្យល់ថា យោងតាមឯកសារដើម រូបសំណាកតោទាំងពីរនេះ សាងសង់ឡើងដោយពុំមានដាក់ប្រសីគ្រាប់ភ្នែកទេ គឺគេដាក់ត្រឹមតែជារង្វង់ភ្នែកប៉ុណ្ណោះ។ បើតាមមន្ត្រីដដែលថ្លែងថា រូបសំណាកតោពីរនេះ បានកសាងឡើងនៅឆ្នាំ១៩៦២ដោយចៅហ្វាយក្រុងព្រះសីហនុជំនាន់ទី៣ឈ្មោះ លោកហួត សំអាត ។
ទាំងអស់នេះហើយដែលនាំអោយពលរដ្ឋនៅក្រុងព្រះសីហនុមួយចំនួន ពិសេសក្មេងៗ ស្រ ក ក្រោយ មិនអស់ចម្ងល់ពីរឿងថា តោមានប្រសីភ្នែកឬឥតប្រសីភ្នែក រហូតដល់មានមតិកណ្តាលមួយថា មានតែអ្នកសាងសង់រូបសំណាកតោទាំងពីរនេះផ្ទាល់ដំបូងទេ ទើបដឹងថាតើតោទាំងពីរនេះ មានឬគ្មានប្រស្រីគ្រាប់ភ្នែក? ។
យ៉ាងណាក៍ដោយរូបសំណាកតោទាំងពីរនេះពលរដ្ឋភាគច្រើនក្នុងខេត្តព្រះសីហនុនៅតែគោរព តាមជំនឿ និងបួងសួងសុំអោយមានសេចក្តីសុខសប្បាយជារៀងរហូតម ៕ ប្រភពលោកពូ ហ៊ុយ ប៊ុនឡេង