May 26, 2020

គ្រោះថ្នាក់ណាស់! ប្រជាពលរដ្ឋរស់នៅ សេតេ សង្កាត់៣ ក្រុងព្រះសីហនុ ចាប់បានសត្វក្រពេីមួយក្បាល ឡេីងតាមទឹកអូរមកលើដីភូមិ

ក្រុងព្រះសីហនុ: យោងតាមផេកហ្វេសបុកផ្លូវការរបស់លោកពូ ហ៊ុយ ប៊ុនឡេង បានឲ្យដឹងថាមានក្រពើមួយក្បាលបានឡើងតាមទឹកអូរ ហើយត្រូវប្រជាពលរដ្ឋចាប់បាន លោកបានរៀបរាប់បន្តថា ៖ ពលរដ្ឋជូនដំណឹងមកថា នៅសេតេ ក្នុងក្រុម១ ភូមិ១ សង្កាត់៣ក្រុងព្រះសីហនុ មានសត្វក្រពេីមួយក្បាល(មិនដឹងថាជាក្រពើមានអ្នកចិញ្ចឹមឬយ៉ាងណានោះទេ) បានឡេីងតាមទឹកអូរមកលើដីភូមិ រួចត្រូវបានប្រជាពលរដ្ឋចាប់យករក្សាទុកជាបណ្តោះអាសន្ន។

បើតាមការសាកសួរតាមទូរសព្ទ័នៅល្ងាចថ្ងៃ១១សីហា២០១៩នេះពលរដ្ឋដែលចាប់ក្រពើនេះទុកអោយដឹងថា ក្រពើនេះមានទម្ងន់ប្រហែលជាង 5kg ហើយដំណឹងនេះពលរដ្ឋជូនជ្រាបដល់មន្ត្រីជំនាញចុះមកពិនិត្យ ដោយទាក់ទងតាមទូរសព្ទ័លេខ 069 728 486 ។ ទាក់ទងដល់ដំណឹងនេះ លោកនេន ចំរើនប្រធានមន្ទីរ កសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះសីហនុ ប្រាប់តាមទូរសព្ទ័មកដែរថា លោកនឹងអោយមន្ត្រីជំនាញចុះទៅពិនិត្យ៕