October 16, 2019

លោកផែង វណ្ណៈ ថាអាណិតឯកឧត្តមគួច ចំរើន ណាស់ ទទួលថ្មបាក់ដែលគេបន្សល់ទុកអោយ​

បន្ទាប់ពីភ្លៀងមួយមេធំយប់មិញ ធ្វើឲ្យជាខេត្តព្រះសីហនុបានលិចលង់ មិនធ្លាប់ជួបសោះ ក្នុងប្រវត្តិសាស្រ្តខេត្តព្រះសីហនុ។ ការខូចខាតសម្ភារជាច្រើន ជាពិសេសលិចលង់ឡាន និងម៉ូតូ ហើយនាព្រឹកនេះអភិបាលខេត្តព្រះសីហនុបានចុះមូលដ្ឋាន ដើម្បីជួយប្រជាពលរដ្ឋ និងមើលស្ថានភាពទឹកជន់។ លោកផែងវណ្ណៈបានសរសេរនៅលើហ្វេសបុករបស់លោកថា៖

“អាណិត​បង​ គួច​ ចំរេីន​ ដែរ ដែលមកទទួលថ្មបាក់ដែលគេបន្សល់ទុកអោយ​ ។ ខ្ញុំសង្ឃឹមថា​ បង​ គួច​ ចំរេីន​ មានសមត្ថភាព​អាចស្ដារមុខមាត់ខេត្តព្រះសីហនុឡេីងវិញបាន​ ។ ជួបគ្រោះទឹកជំនន់បែបនេះ​ ចូររួមគ្នាគិត​ រួមគ្នា​ធ្វើ​ រួម​គ្នា​ដោះស្រាយ​ ដេីម្បី​ប្រជាពលរដ្ឋ​ កុំនាំគ្នាបន្ទោសអ្នកនេះ​ ឬ​ អ្នកនោះ​ ។ អ្នកដែល​បងប្អូន​បន្ទោស​ចេញទៅបាត់ហេីយ​ នៅ​ តែ​ បង​ គួច​ ចំរេីន​ ទេ​ សូមលេីកទឹកចិត្តគាត់ផង​ ។”៕