May 30, 2020

ក្រសួងប្រកាសដំណឹងពិសេសឲ្យប្រយ័ត្នខ្លួន ដោយសារអាកាសធាតុអាក្រក់ អាចលិចលង់ផ្ទះប្រជាពលរដ្ឋនៅតំបន់មាត់សមុទ្រ

កាលពីពេលថ្មីៗនេះ​ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពិសេសមួយឲ្យបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ដោយសារចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៦ ខែសីហា ឥទ្ធពិលខ្យល់មូងសុងនិរតី ធ្វើឲ្យមានភ្លៀង និងខ្យល់ខ្លាំងនៅតំបន់មាត់សមុទ្រ ពិេសសខេត្តកោះកុង និងខេត្តព្រះសីហនុ ដែលជាហេតុអាចបណ្តាលឲ្យមានការលិចលង់ដល់ភូមិឋានរបស់បងប្អូនប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធនានា ពិសេសកំណាត់ផ្លូវជាតិលេខ១ ហើយខ្យល់នោះផងដែរមានល្បឿនខ្លាំងពី ១៥-២០ម៉ែត្រក្នុងមួយវិនាទី រីឯរលកវិញមានកម្ពស់ពី ១-២ម៉ែត្រ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋត្រៀមលក្ខណៈជាមុន និងបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់៕ ប្រភព៖ Khmer Note