November 21, 2019

Ariana Grande ត្រូវ​អ្នក​ថត​រូប​ម្នាក់ ប្ដឹង​ទារ​លុយ​ជិត ៧០០០ ដុល្លារ ព្រោះ​តែ​ប្រើប្រាស់​រូបថ​តចំនួន ០២សន្លឹក ដោយ​គ្មាន​ការ​អនុញ្ញាតិ

(បរទេស)៖ តារាចម្រៀងស្រីអាមេរិក Ariana Grande ត្រូវបានអ្នកថតរូបម្នាក់ប្ដឹង ជុំវិញការប្រើប្រាស់រូបថតរបស់នាងចំនួន០២ សន្លឹក បង្ហោះនៅលើបណ្ដាញអ៊ីនស្តារក្រាម ដោយគ្មានការការអនុញ្ញាតិ្ត។ យោងទៅតាមការចេញផ្សាយដោយសារព័ត៌មាន Channelnewsasia បានឲ្យដឹងថា អ្នកថតរូបម្នាក់ មានឈ្មោះ Robert Barbera បានប្ដឹងពីបទរំលោភសិទ្ធ និងបានទាមទារសំណងចំនួន ២៥០០០ ដុល្លារ ក្នុងរូបថតមួយសន្លឹក ពីតារាស្រី Ariana Grande ឬក៏អាចទាររកប្រាក់ចំណូលទាំងអស់ ដែលនាងបានមកពីការបង្ហោះរូបថតនោះ ចូលក្នុងបណ្ដាញអ៊ីនស្តារក្រាម។

រូបថតដែលត្រូវបានគេចោទប្រកាន់នោះ ត្រូវបានបង្ហោះកាលពីខែសីហា ឆ្នាំមុន។ ​ក្រោយមករូបថតនោះ ត្រូវបានគេលុបចោល ប៉ុន្តែទទួលបានការចុច Like រហូតដល់ទៅលើសពី ៣ លាន។ យ៉ាងណាមិញ ជុំវិញបញ្ហានៃការចោទប្រកាន់ខាងលើ តារាស្រី Ariana Grande មិនទាន់មានការឆ្លើយតមនៅឡើយទេ។ សូមបញ្ជាក់ថា តារាស្រី Ariana Grande គឺជាតារាចម្រៀងអាមេរិកមួយរូប ដែលមានភាពល្បីល្បាញលើសកលលោក ហើយនៅលើបណ្ដាញ Instagram នាងមានអ្នក Follow ដល់ទៅ ១៥៤ លាននាក់៕ ប្រភព៖ freshnews