អាណិតណាស់! ពិការភ្នែកទាំងសងខាង ធ្វើការស៊ីឈ្នួលនៅឡដុតធ្យូងរកប្រាក់ចិញ្ចឹមជីវិត និងព្យាបាលប្រពន្ធមានជំងឺរ៉ាំរ៉ៃ កំពុងត្រូវការជំនួយ

ជីវិតមនុស្សម្នាក់ៗកើតមកពុំដូចគ្នានោះឡើយ អ្នកខ្លះក៏កើតមកលើគំនរមាសប្រាក់ រីឯអ្នកខ្លះទៀតក៏រស់នៅទាំងលំបាកវេទនា។ យ៉ាងណាមិញប្រសិនបើអ្នកបានឃើញមនុស្សដែលរស់នៅវេទនាតស៊ូនឹងជីវិត ចូរចូលរួមធ្វើអំពើល្អទាំងអស់គ្នា ជួយពួកគាត់តាមដែលយើងអាចធ្វើបាន។

ថ្មីៗនេះតាមរយៈប្រភពគណនីយុវជនចិត្តធម៌ តាំង គីមឡេង បានបង្ហោះឲ្យដឹងថា «ហ៊ឺម​ តោះជួយលោកតាម្នាក់បន្តិចៗផង​! លោកតាធ្វេីការនៅឡដុតធ្យូងលោកតាពិការភ្នែកទាំងពីរ​ ពេលបានឃេីញហេីយលេីសពីអាណិត​ ដេីម្បីចិញ្ចឹមប្រពន្ធមានជំងឺរ៉ាំរ៉ៃ ធ្លាក់ឈាម​ និងកូនប្រុសសតិមិនគ្រប់​ អ្វីដែលអាសូរជាងនេះទៅទៀតគាត់ត្រូវរកលុយសងបំណុលគេទៀត​ ព្រោះខ្ចីលុយមេីលជំងឺប្រពន្ធ​។ គាត់រស់នៅ ភូមិ​អូរកោះគគីរ​ ឃុំជ្រាប់​ ស្រុកសន្ទុក​ ខេត្តកំពង់ធំ»។ បើសិនជាបងប្អូនបានឃើញ ឬចង់ជួយរូបលោកអ៊ុំម្នាក់នេះ អាចទំនាក់ទំនងទៅម្ចាស់គណនីខាងលើនេះផ្ទាល់បាន ឬក៏ចុះទៅដល់ទីតាំង៕​ ប្រភព៖ Khmer Note