Manny Pacquiao “នៅសល់ពេលមួយសប្ដាហ៍ទៀត ប៉ុន្តែឥឡូវខ្ញុំអាចប្រយុទ្ធគ្នានៅថ្ងៃស្អែក ឬខានស្អែកក៏បាន”

កីឡាករប្រដាល់សកល Manny Pacquiao ដែលមានថាមពលដ៏ខ្លាំងបានបង្ហាញពីភាពរីរាយជុំវិញការ ត្រឡប់ទៅហ្វឹកហាត់នៅ Wild Card Gym កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ នៅសល់តែមួយសប្តាហ៍ ទៀតប៉ុណ្ណោះមុនពេលប្រយុទ្ធប៉ុន្តែ Pacquiao បានត្រៀមខ្លួនរួចរាល់ហើយ។ Pacquiao បាននិយាយថា “ខ្ញុំបានចាប់ផ្តើមហ្វឹកហាត់ឱ្យបានលឿនសម្រាប់ការប្រកួតនេះ ហើយខ្ញុំ រីករាយនឹងពេលវេលារបស់ខ្ញុំជាមួយនឹងការលើកទឹកចិត្តគ្រប់បែបយ៉ាង”។ គាត់បាននិយាយបន្តទាំងញញឹមថា “វានៅសល់តែមួយសប្ដាហ៍ទៀតប៉ុណ្ណោះ ប៉ុន្តែឥឡូវខ្ញុំអាចប្រយុទ្ធ គ្នានៅថ្ងៃស្អែក ឬថ្ងៃខានស្អែកបាន” ។

Pacquiao ត្រៀមប្រឈមមុខនឹងកីឡាករ Keith Thurman នៅថ្ងៃទី 21 ខែកក្កដា ឆ្នាំ2019 ក្នុងការ ប្រកួតដណ្តើមខ្សែក្រវាត់ទម្ងន់មធ្យមនៅ MGM Grand ក្នុងទីក្រុង Las Vegas ។ មហាព្រឹត្តិការណ៍ ដ៏កក្រើកនេះ ទទួលសិទ្ធិផ្សាយបន្តផ្ទាល់ពិសេសជូនទស្សនានៅកម្ពុជា ដោយទូរទស្សន៍ហង្សមាស HDTV និងរស្មីហង្សមាស HDTV នៅថ្ងៃទី21 ខែ កក្កដា ឆ្នាំ2019 ចាប់ពីម៉ោង 8 ព្រឹកតទៅ ដែលបាន ចូលរួមឧបត្ថម្ភដោយភេសជ្ជៈប៉ូវកម្លាំង វើក ទឹកក្រូច អាយស៍ កូឡា ទឹកបរិសុទ្ធកម្ពុជា និងក្រុមហ៊ុន ឧស្សាហកម្ម ទុយោ និងក្បឿង ជីបម៉ុង។ ម្ចាស់ជើងឯកប្រាំបីក្របខ័ណ្ឌរូបនេះសង្ឃឹមថានឹងបន្តការយកជ័យជំនះនឹង Keith Thurman ដែលជាកីឡាករប្រកួតមិនដែលចាញ់ ដោយឈ្នះ 29លើក និង 22លើក ធ្វើឲ្យគូប្រកួតសន្លប់៕ ប្រភព៖ Khmernote TV