May 30, 2020

ឆមាសទី១ឆ្នាំនេះ កម្លាំងនគរបាលឃាត់ខ្លួនមនុស្សជិត៨ពាន់នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន និងដកហូតថ្នាំញៀនជាង៣០០គីឡូក្រាម

(ភ្នំពេញ)៖ មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩នេះ បានប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្ដិការ ប្រឆាំងបទល្មើសគ្រឿងញៀន ឆមាសទី១ ឆ្នាំ២០១៩ និងទិសដៅការងារ ឆមាសទី២ ឆ្នាំ២០១៩។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនប្រឆាំងគ្រឿងញៀន និងមានការចូលរួមពី នាយកមន្ទីរ និងលោកនាយករង នៃមន្ទីរប្រឆាំងគ្រឿងញៀន មន្ត្រីនគរបាលជាតិ នៃមន្ទីរប្រឆាំងគ្រឿងញៀនទាំងអស់ សរុប២១១នាក់។ តាមរបាយការណ៍បានបញ្ហាញថា សមត្ថកិច្ចនគរបាលជាតិទូទាំងប្រទេស ក្នុងឆមាសទី១ ដើមឆ្នាំ២០១៩ បង្រ្កាបបានលទ្ធផលសរុបរួម៣,៦៧៦ករណី ឃាត់ខ្លួន៧៦៦៤នាក់ (ស្រី៥៤៥) ក្នុងនោះជនបរទេស១៦៧នាក់ (ស្រី៣៥) រួមមានករណី៖

* ជួញដូររក្សាទុក ២,១២២ករណី ឃាត់ខ្លួន៣,៨១៤នាក់ (ស្រី៣២៧) * កែច្នៃមួយករណី (ចាប់តាមដីកាម្នាក់) * ដាំដុះ១៨ករណី ឃាត់ខ្លួន៤នាក់ * ប្រើប្រាស់១,៥៣៥ករណី ឃាត់ខ្លួន៣៨៤៦នាក់ (ស្រី២១៨) * ចាប់តាមដីកា ១៣២ដីកា ឃាត់ខ្លួន១៣០នាក់ (ស្រី៦នាក់) * រឹបអូសគ្រឿងញៀន ទម្ងន់សរុប៣១២.៣៧គីឡូក្រាម និងកាប់បំផ្លាញដំណាំ កញ្ឆា ចំនួន១៨លើក ស្មើ៤១,៤៣៥ដើម។ ដោយឡែកកម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ក្នុងឆមាសទី១ ឆ្នាំ២០១៩ បង្រ្កាបបទល្មើសគ្រឿងញៀនសរុប៦៨៦ករណី ឃាត់ខ្លួន១២៤៣នាក់ (ស្រី១៣៣នាក់) ក្នុងនោះជនបរទេស៥៧នាក់ (ស្រី២១) ប្រភេទបទល្មើសរួមមាន៖

* ជួញដូររក្សាទុក ៣៨៨ករណី ឃាត់ខ្លួន៥៧០នាក់ (ស្រី៧៧នាក់) * កែច្នៃមួយករណី (ចាប់តាមដីកាម្នាក់) * ប្រើប្រាស់២៩៧ករណី ឃាត់ខ្លួន៦៧៣នាក់ (ស្រី៥៦នាក់) * ចាប់តាមដីកា៣ដីកា ឃាត់ខ្លួន៣នាក់ (ស្រីម្នាក់) * រឹបអូសគ្រឿងញៀន ទម្ងន់សរុប២០២.៦៣ គីឡូក្រាម៕ ប្រភព៖ freshnews