October 16, 2019

មគ្គុទេសក៏ភាសាចិនម្នាក់មានជម្ងឺលេីសឈាមស្លាប់មួយចំហៀងខ្លួន ពេលនេះកំពុងត្រូវការជំនួយពីសប្បុរសជន

ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គម បង្ហាញនូវករណីមគ្គុទេសក៏ភាសាចិនម្នាក់មានជម្ងឺលេីសឈាមស្លាប់មួយចំហៀងខ្លួន ខណៈរៀបចំខ្លួនចេញទៅបំពេញការងារ។ នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Soknin Thun បានរៀបរាប់ថាបុរសវ័យកណ្តាលដែលជួបគ្រោះនេះមានឈ្មោះ តាំង ខេង ជាមនុស្សស្លូតបូត តែងតែចូលរួមការងារសង្គម ដោយលោកបានសុំជំនួយពីសប្បុរសជនព្រោះតែពេលនេះមគ្គុទេសក៏ភាសាចិនដែលឈឺធ្ងន់នេះកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យជប៉ុននៅភ្នំពេញ។

ប្រភពគណនីហ្វេសប៊ុកឈ្មោះ Soknin Thun បានសរសេររៀបរាប់ថា៖ “បងប្រុស តាំង ខេង ដែលជាមគ្គុទេសក៏ភាសាចិន បានទទួលគ្រោះថ្នាក់ធ្ងន់ធ្ងរដោយសារជំងឺលេីសឈាមស្លាប់មួយចំហៀងខ្លួនកាលពីព្រឹកមិញនៅពេលរៀបចំចេញទៅបំពេញការងារ។ បងប្រុសគឺជាមគ្គុទេសក៏មានចរិកស្លូតបូតនិងរួសរាយរាក់ទាក់និងតែងតែចូលរួមការងារសង្គមជារឿយៗ។ ក្នុងនាមជាបងប្អូនដែលមានអាជីពដូចគ្នា ខ្ញុំបាទសូមប្រកាសជំនួយមនុស្សធម៌ជួយដល់បងប្រុសក្នុងស្ថានភាពដ៏លំបាកនេះ បេីបងប្អូនមិត្តភក្ត្រ័មានបំណងជួយដល់បងប្រុសទោះតិចច្រេីនក្ដីសូមទាក់ទងមកខ្ញុំតាមទូរសព្ច័ 012894750 ឬតាម ABA Account 000804066 ខ្ញុំបាទនិងនាំយកថវិកាទៅជូនក្រុមគ្រួសារបងប្រុសនៅមន្ទីពេទ្យជប៉ុន Sunrise នៅភ្នំពេញក្នុងពេលឆាប់ៗនេះ សូមអរគុណទុកជាមុន !!! ខ្ញុំចាប់ផ្ដេីមមុនគេចំនួន 20$”៕ ប្រភព៖ Khmernote TV

បងប្រុស តាំង ខេង ដែលជាមគ្គុទេសក៏ភាសាចិន…

Posted by Soknin Thun on Friday, 12 July 2019