November 21, 2019

គាំទ្រទេ? ល្អហួស បង្ហាញក្តីស្រមៃចង់តំណាងកម្ពុជាចូលរួមប្រកួតក្នុងកម្មវិធី Miss universe ពេលនាងធំពេញវ័យ ពេលនេះកំពុងតែខំរៀនទាំងចំណេះដឹងភាសាខ្មែរ និងអង់គ្លេស

ប្រិយមិត្តច្បាស់ជាជ្រាបរួចមកហើយថា ល្អហួស ឬយ៉ាយ៉ាទី២ ជាកូនស្រីបង្កើតរបស់ ចោម ច័ន្ទ និងជាក្មួយស្រីរបស់តារាសម្តែង ដេនី ក្វាន់ ដែលកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន។ កុមារីរូបនេះមានឈ្មោះពិតថា​ សុខ គីមហ័ង អាយុ១១ឆ្នាំ ដែលមានភាពល្បីល្បាញក្រៅពីមានដុងសិល្បៈពីកំណើត កុមារីរូបនេះក៏មានមុខមាត់ស្រដៀងទៅនឹងតារាសម្តែងថៃនាង yaya urassaya ផងដែរ។

យ៉ាងណាមិញថ្មីៗនេះ ល្អហួស ក៏បានបង្ហាញខ្លួនក្នុងឈុតសមោសរដើរបង្ហាញម៉ូតដូចអ្នកអាជីព ដោយដេនី ក្វាន់ បង្ហើបថាក្មួយស្រីខ្លួនមានក្តីស្រមៃចង់តំណាងកម្ពុជា ចូលរួមប្រកួតក្នុងកម្មវិធី Miss universe ពេលនាងធំពេញវ័យ ពេលនេះកំពុងតែខំរៀនទាំងចំណេះដឹងភាសាខ្មែរ និងអង់គ្លេស។ ដោយលោក គីមសាន ក៏បានបន្ថែមថា៖ “រាល់ថ្ងៃនេះកំពុងតែជួលគ្រូខ្មែរនិងគ្រូបរទេសមកបង្វឹកភាសាអង់គ្លេសអោយកុមារីល្អហួស ចេះនិយាយបានឆ្អិនក្នុងរយៈពេលនេះរហូតទៅដល់ពេលដែលគាត់ពេញវ័យ និងផ្គត់ផ្គង់ចំណេះដឹងក្នុងស្រុកនិងក្រៅស្រុក។ មិនត្រឹមតែប៉ុណ្ណោះលោកក៏បានឲ្យល្អហួសញុាំវីតាមីនជំនួយឆ្អឹង ហែលទឹកហាត់ប្រាណជារៀងរាល់សប្តាហ៍។ ដោយការហ្វឹកហាត់សិក្សាពីក្មេង អាចឲ្យកុមារីល្អហួសមានសមត្ថភាពរូបសម្រស់អាចមានឱកាសក្នុងការយកភាពជោគជ័យមកជូនកម្ពុជាបាន”៕ ប្រភព៖​​ Khmernote TV