October 16, 2019

ស្ងាត់ៗ! ខាត់ ចំរើន ឡើងផ្ទះថ្មីយ៉ាងធំស្កឹមស្កៃ ជាកម្លាំងញើសឈាមដែលខ្លួនបានសន្សំជាច្រើនឆ្នាំ

បងប្អូនភាគច្រើនមុខជាស្គាល់ច្បាស់មិនខានក្រុមគ្រួសារត្រកូល “ខាត់” ដែលជាក្រុមតន្ត្រីបុរាណ នាំមុខដោយអ្នកនាង ខាត់ សុឃីម តារាពហុជំនាញល្បីឈ្មោះប្រចាំព្រះរាជាណាចក្រកម្ពុជា។ ថ្មីៗនេះប្អូនប្រុសរបស់អ្នកនាង គឺលោក ខាត់ ចំរើន បានធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងកោតសរសើរជាខ្លាំងដោយលោកបានរៀបចំឡើងផ្ទះថ្មីយ៉ាងធំស្កឹមស្កៃ ដោយកម្លាំងញើសឈាមដែលខ្លួនបានសន្សំជាច្រើនឆ្នាំ។

យ៉ាងណាមិញក៏មិនទាន់មានព័ត៌មានណាបញ្ជាក់ថាផ្ទះថ្មីដែល ខាត់ ចំរើន ទើបតែឡើងនេះមានទីតាំងនៅ​ឯណានោះទេ។ ដោយ គណនីហ្វេសប៊ុក Savathdy Cap បានសរសេររៀបរាប់ថា៖ “សិរីសួស្តីជ័យមង្គលដល់ក្រុមគ្រួសារបងប្រុស​ ខាត់​ ចំរេីន​ 12.07.2019 ឡេីងវីឡាថ្មី​ សូមជូនពរបងប្រុសរកសុីមានបាននិងប្រកបការងារអ្វីកាន់តែរីកចំរេីន”៕ ប្រភព៖ Khmernote TV