December 11, 2019

យ៉ាងហោចណាស់មានអ្នកស្លាប់ ១៨នាក់ និងរបួស ៦០នាក់ ក្នុងហេតុការណ៍រថភ្លើងដឹកអ្នកដំណើរ បុកគ្នាជាមួយរថភ្លើងដឹកទំនិញនៅប្រទេសប៉ាគីស្ថាន

យ៉ាងហោចណាស់មនុស្ស ១៨នាក់ បានស្លាប់ និង ៦០នាក់ ទៀតបានរងរបួសនៅក្នុងប្រទេសប៉ាគីស្ថាន បន្ទាប់ពីរថភ្លើងអ្នកដំណើរមួយបានបុកជាមួយរថភ្លើងដឹកទំនិញយ៉ាងពេញទំហឹង។ ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ នៅខេត្ត Punjab ភាគកណ្តាលរបស់ប្រទេស។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា អ្នកដំណើរត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្បែរៗនោះដើម្បីព្យាបាល។

នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Imran Khan ក៏បានសម្តែងការសោកស្តាយចំពោះគ្រួសារជនរងគ្រោះ។ លោកនិយាយថា វិធានការសង្គ្រោះបន្ទាន់គឺចាំបាច់បំផុត ដើម្បីទប់ទល់នឹងការមិនយកចិត្តទុកដាក់ចំពោះហេដ្ឋារចនាសម្ព័ន្ធផ្លូវដែករបស់ប្រទេស។ គ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃព្រហស្បតិ៍ជាគ្រោះថ្នាក់ចរាចរណ៍លើក ទី២ ក្នុងរយៈពេលត្រឹមមួយខែកន្លងមកនេះ។ កាលពីខែមិថុនាកន្លងទៅ មានមនុស្ស ៣នាក់ បានស្លាប់ នៅពេលដែលរថភ្លើងដឹកអ្នកដំណើរមួយ បានបុកគ្នាជាមួយរថភ្លើងដឹកទំនិញមួយទៀតនៅក្បែរទីក្រុង Hyderabad៕ ប្រភព៖ Khmer Note