January 29, 2020

ជំងឺអេបូឡាបានផ្ទុះឡើងនៅក្នុងសាធារណរដ្ឋកុងហ្គោ និងបានសម្លាប់មនុស្សលើសពី ១,៥០០នាក់ ហើយពេលនេះ

អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ការស្លាប់ដោយសារការផ្ទុះឡើងនៃជំងឺអេបូឡា នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ មានចំនួនលើសពី ១,៥០០នាក់ ។ ហើយការផ្ទុះឡើងនៃជំងឺអេបូឡាក៏ត្រូវបានប្រកាសផងដែរ នៅក្នុងប្រទេសតំបន់អាហ្វ្រិកមួយនេះតាំងតែពីខែសីហា។ ក្រុមមន្ត្រីមិនអាចបញ្ឈប់ការរីករាលដាលនេះបានទេ ហើយភាគច្រើនមាននៅខេត្ត Kivu ភាគខាងជើង និងតំបន់ផ្សេងៗទៀតនៅភាគខាងកើតរបស់ប្រទេស។​ អង្គការសុខភាពពិភពលោកនិយាយថា មានករណីជំងឺអេបូឡាជាង ២,៣០០ករណី នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោគិតត្រឹមថ្ងៃ ទី៦ ខែកក្កដា ហើយក្នុងនោះមនុស្សចំនួន ១,៥៣១នាក់ បានស្លាប់។ ក្រុមអ្នកជួយសង្គ្រោះនិយាយថា ពួកគេមិនអាចផ្តល់ការព្យាបាលគ្រប់គ្រាន់ទេ ពីព្រោះកន្លែងព្យាបាលវេជ្ជសាស្រ្តមិនគ្រប់គ្រាន់ ហើយអ្នកជំងឺដែលធ្វើដំណើរមកព្យាបាលក៏កាន់តែច្រើនឡើង។​​ ជំងឺនេះក៏បានឆ្លងកាត់តាមព្រំដែនចូលទៅប្រទេសអ៊ូហ្គង់ដា ដែលនៅជិតខាងផងដែរ។ កាលពីខែមុនក្មេងប្រុសជនជាតិអ៊ូហ្គង់ដា អាយុ ៥ឆ្នាំ ម្នាក់បានស្លាប់ បន្ទាប់ពីបានចូលទៅប្រទេសកុងហ្គោ ហើយបានឆ្លងជំងឺអេបូឡា។ យ៉ាងណាមិញអង្គការសុខភាពពិភពលោក កំពុងស្វែងរកការគាំទ្រពីអន្តរជាតិបន្ថែមទៀត ក្នុងការទប់ស្កាត់ជំងឺនេះ៕​ ប្រភព៖ Khmer Note