October 16, 2019

បញ្ហាសំរាមនៅក្រុងព្រះសីហនុ ដែលប្រជាពលរដ្ឋលើកឡើង ឥលូវនេះ​ឯកឧត្តម គួច ចំរើន ដឹកនាំកិច្ចប្រជុំរួមគ្នាដោះស្រាយហើយ

នៅព្រឹកថ្ងៃអង្គារ ៨កើត ខែអាសាធ ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ​គួច​ ចំរើន​ អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ​ បានដឹកនាំកិច្ចប្រជុំស្តីពីរវឌ្ឍនភាពរបស់ក្រុមហ៊ុនប្រមូលសំរាម​ និងដាក់ផែនការយុទ្ធនាការ សំអាតអនាមយ័បរិស្ថាន ក្នុងក្រុងព្រះសីហនុ។ កិច្ចប្រជុំនេះមានការចូលរួមពីអាជ្ញាធរក្រុង និងក្រុមហ៊ុនប្រមូលសំរាម ដើម្បីពិនិត្យលើវឌ្ឍនភាពរបស់ក្រុមហ៊ុនប្រមូលសំរាម (KSWM) ក្នុងក្រុង និងរៀបចំផែនការយុទ្ធនាការសម្អាតអនាម័យបរិស្ថានក្នុងក្រុងព្រះសីហនុ ឱ្យបានល្អស្អាត។ យោងតាមមន្ទីរបរិស្ថានខេត្តព្រះសីហនុ បច្ចុប្បន្ននេះ សំរាមដែលបានបង្កើតឡើងនៅក្រុងព្រះសីហនុ មួយថ្ងៃមានប្រមាណ ៧០០ តោន៕ ប្រភព៖ Khmer Note