December 11, 2019

បាតុករចំនួន ៦នាក់ ត្រូវបានចាប់ខ្លួន អំឡុងការប្រឆាំងតវ៉ាចុងក្រោយជាមួយនឹងការធ្វើបត្យាប័ន នៅក្នុងទីក្រុងហុងកុង

ប៉ូលីសបានចាប់ខ្លួនមនុស្សចំនួន ៦នាក់ ក្នុងអំឡុងពេលការធ្វើបាតុកម្មនៅក្នុងតំបន់ទេសចរដ៏ពេញនិយមបំផុតមួយរបស់ក្រុងហុងកុង កាលពីថ្ងៃអាទិត្យ ទី៧ ខែកក្កដា ដោយអ្នកតវ៉ារាប់ពាន់នាក់បានទាមទារការលើកកម្ពស់ការយល់ដឹងក្នុងចំណោមអ្នកទេសចរចិនដីគោក អំពីវិបត្តិនយោបាយដែលបានធ្វើឱ្យទីក្រុងនេះរង្គោះរង្គើ។

ក្រុមអ្នករៀបចំការតវ៉ាបាននិយាយថា មនុស្ស ២៣០,០០០នាក់ បានដើរក្បួនតាមដងផ្លូវនៅ Kowloon តាមច្រកកំពង់ផែកណ្តាលក្រុងហុងកុង នៅក្នុងការប្រឆាំចុងក្រោយបំផុតប្រឆាំងនឹងការធ្វើបត្យាប័ន ដែលនឹងអនុញ្ញាតឱ្យប្រជាជនត្រូវបានបញ្ជូនទៅចិនដីគោក ដើម្បីប្រឈមនឹងការកាត់ទោស។​​ ក្រុមអ្នករិះគន់ចិនបានធ្វើការយ៉ាងសកម្ម ដើម្បីលុបបំបាត់ ឬរារាំងព័ត៌មានអំពីបាតុកម្ម និងអំពើហិង្សាដ៏ធំបំផុតរបស់ហុងកុង ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ចំពេលមានការភ័យខ្លាចថា បាតុករអាចជម្រុញឱ្យមានបាតុកម្មនៅចិនដីគោកដែរ។

ចំណែកមេដឹកនាំក្រុងហុងកុងអ្នកស្រី Carrie Lam ក៏បានសន្យាផ្អាកការធ្វើបត្យាប័ននេះ បន្ទាប់ពីមានបាតុកម្មដោយហិង្សាចាប់តាំងពីខែមុន ប៉ុន្តែគាត់បានច្រានចោលការអំពាវនាវសុំឱ្យលុបវាចោលទាំងស្រុង ខណៈបាតុករក៏បានអំពាវនាវឱ្យអ្នកស្រី Carrie Lam ចុះចេញពីតំណែងតែម្ដង៕​ ប្រភព៖ Khmer Note