December 10, 2019

វិធានការថ្មី! គ្រប់មធ្យោបាយដឹកជញ្ចូនបទល្មើសព្រៃឈើ ចាប់បានភ្លាម គឺបំផ្លាញចោលនៅនឹងកន្លែងតែម្តង

អ្នកនាំពាក្យ គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ កន្លងមកបានធ្វើការត្រួតពិនិត្យឃើញថា ទោះបីមានការផ្សព្វផ្សាយអប់រំ និងបង្ក្រាបបទល្មើសព្រៃឈើជាបន្តបន្ទាប់ក៏ដោយ នៅតែមានការលួចបន្លំកាប់ឈើ ដឹកជញ្ជូនផលអនុផលព្រៃឈើដោយខុសច្បាប់ តាមគ្រប់មធ្យោបាយ គ្រប់រូបភាព។ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ សូមជម្រាបជូនថា ដើម្បីថែរក្សាបានព្រៃឈើគង់វង្ស យើងនឹងអនុវត្តវិធានការដូចក្រោម៖

ទី១- បុគ្គល ឬក្រុមហ៊ុនដែលពាក់ព័ន្ធការប្រព្រឹត្តល្មើសច្បាប់នេះ នឹងត្រូវអនុវត្តវិធានការច្បាប់តឹងរ៉ឹង។ ទី២- មធ្យោបាយ (រថយន្ត គោយន្ត ម៉ូតូ…) ដែលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើនេះ ត្រូវបានស្នើសុំទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបំផ្លាញចោលនៅនឹងកន្លែង។ អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមមេត្តាជ្រាប និងបញ្ឈប់ជាបន្ទាន់ចាប់ពីថ្ងៃនេះតទៅ៕ ប្រភព៖ Khmer Note