December 11, 2019

រួសរាន់ដាក់ពាក្យ! ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រកាសប្រឡងជ្រើសរើសបេក្ខជនអោយចូលបម្រើការងារក្នុងក្របខណ្ឌ

ក្រសួងសាធារណការ និង ដឹកជញ្ជូន បានធ្វើការប្រកាសស្តីពីការប្រឡងជ្រើសរើសបេក្ខជន សិស្ស និស្សិត មន្រ្តីរាជការ អោយចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងសាធារណការ និងដឹកជញ្ជូនសម្រាប់ឆ្នាំ២០១៩ ដែលមានប្រភេទក្របខណ្ឌ ក ​, ក្របខណ្ឌ ខ និង ក្របខណ្ឌ គ ដោយមានថ្នាក់ជាតិចំនួន៤៤កន្លែង និងថ្នាក់ក្រោមជាតិចំនួន៦៨កន្លែង។ បេក្ខជនអាចធ្វើការដាក់ពាក្យ ចាប់ពីថ្ងៃទី០៨ ខែកក្កដា ដល់ ០៨ ខែកញ្ញា ឆ្នាំ២០១៩ ដោយត្រូវមកទទួលពាក្យស្នើសុំចុះឈ្មោះប្រឡង នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន(នាយកដ្ឋានបុគ្គលិក) ដែលមានអាសយដ្ឋានស្ថិតនៅកាច់ជ្រុងមហាវិថីព្រះនរោត្តម និងវិថីលេខ ១០៦ និងនៅតាមបណ្ដាមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត ចាប់ពីម៉ោង ព្រឹក ៧និង៣០ – ១១និង៣០ នាទី ,រសៀល ១២និង០០ – ១៧និង០០នាទី។ ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងនៅខាងក្រោម៖ ប្រភព៖ Khmer Note