May 26, 2020

ចៅហ្វាយខេត្តថ្មីខេត្តព្រះសីហនុ បញ្ជាឲ្យឃាត់ ខ្លួនកម្មករសំណង់ជនជាតិចិនចំនួន២នាក់ ដែលនៅផ្គើនបន្តធ្វើការសាងសង់អគារ ដែលអាជ្ញាធរបានហាម​ឃាត់បណ្តោះអាសន្ន

ក្រុងព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ បានបញ្ជាអោយឃាត់ខ្លួនកម្មករសំណង់ជនជាតិចិនចំនួន២នាក់ ដែលមិន​ស្តាប់តាមការណែនាំរបស់អាជ្ញាធរ ដោយនៅផ្គើនបន្តធ្វើការសាងសង់អគារ​ ដែលអាជ្ញាធរបានហាម​ឃាត់បណ្តោះអាសន្ន។ នេះគឺជា សារមួយព្រមានជាទូទៅដល់គ្រប់ការដ្ឋានសំណង់ទាំងទ្បាយ ដើម្បីឲ្យ​មាន​ការ​គោរពច្បាប់ក្នុងការសាងសង់នៅក្នុង ខេត្តព្រះសីហនុ។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២ ខែកក្កដា នេះ ឯកឩត្តមអភិបាលខេត្ត បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យ ការដ្ឋានសំណង់គ្រោងដែកចំនួន ៣ទីតាំង ស្ថិតនៅភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និង បានធ្វើការណែនាំឱ្យ មេការសំណង់បញ្ឈប់សកម្មភាពសាងសង់ ដោយរងចាំត្រួតពិនិត្យលក្ខណ:បច្ចេកទេសរួចរាល់សិន ទើបអាចឱ្យ ដំណើរការសាងសង់បន្ត៕ ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ