November 21, 2019

លោក គួច ចំរើន រកឃើញគេយកខ្សាច់សមុទ្រ មកឆាលាយជាមួយខ្សាច់កំពង់ស្ពឺ ផ្គត់ផ្គង់ដល់ការដ្ឋានសំណង់នៅកំពង់សោម

ថ្មីៗនេះដែរលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលទើបនឹងឡើងកាន់តំណែងមិនទាន់បានមួយសប្តាហ៍ផងនោះ បានរកឃើញបញ្ហាប្រឈមមួយដែលធ្វើអោយប៉ះពាលដល់គុណភាពសំណង់ តាមការដ្ឋាននានានៅក្នុងខេត្តទាំងមូល ដោយមានការយកខ្សាច់សមុទ្រ មកឆាលាយគ្នាជាមួយនឹងខ្សាច់កំពង់ស្ពឺ ហើយផ្គត់ផ្គង់អោយការដ្ឋានសំណង់ ដែលពេលនេះលោកអភិបាលខេត្ត តម្រូវអោយក្រុមការងារសិក្សាផលប៉ះពាល់ ជាបន្ទាន់។

គួរបញ្ជាក់ផងដែរថា ខ្សាច់សមុទ្រ និងខ្សាច់ទន្លេរ បឹង ស្ទឹង គឺមានគុណភាពខុសគ្នា ដោយជាទូទៅគេប្រើប្រាស់ខ្សាច់ទន្លេរ បឹង នានាមកធ្វើការងារសំណង់ តែផ្ទុយទៅវិញគេមិនអាចប្រើប្រាស់ខ្សាច់សមុទ្រដែលមានជាតិប្រៃ មកធ្វើការងារសំណង់បានឡើយ ព្រោះជាតិប្រៃទាំងនោះ វាអាចបង្កកើតជាច្រែះ ស៊ីដែកដែលគេធ្វើគ្រឹះ។ ទោះជាយ៉ាងណាក្តី លោកអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ គឺលោក គួច ចំរើន បានបញ្ជាជាបន្ទាន់ដើម្បីសិក្សាលើបញ្ហាមួយនេះ ជៀសវាងមានគ្រោះថ្នាក់ណាមួយកើតឡើង៕អត្ថបទ៖ Khmernote