November 21, 2019

ទីបំផុត ទឹម រដ្ឋា ដាច់ចិត្តទម្លាយមុខមាត់គូស្នេហ៍ជាសាធារណៈ

កំពូលតារាម៉ូដែលជើងចាស់ កញ្ញា ទឹម រដ្ឋា ជាស្រីស្អាតមួយរូប ដែលមានកម្ពស់ខ្ពស់ស្រលះដូចតារាបរទេស គួរឲ្យច្រណែន។ ដោយឡែក ដូចដែលគ្រប់គ្នាបានជ្រាបរួចមកហើយថា ស្រីស្អាតរូបនេះមានម្ចាស់បេះដូងរួចមកហើយ ជាបុរសរូបសង្ហារសាកសមនឹងកញ្ញាតែម្ដង។ តែទន្ទឹមនឹងគ្នានេះ អ្នកគាំទ្រក៏នាំគ្នាបញ្ចេញការចង់ដឹងលឺថា តើបុរសរូបសង្ហារនេះជាអ្នកណាទៅ ហើយប្រកបរបរ រឺការងារអ្វីពិតប្រាកដ ទើបមានសំណាងចងបេះដូងម៉ូដែលរូបនេះជាប់?

ដើម្បីស្រាយចម្ងល់នេះ ថ្មីៗ នេះ កញ្ញា ទឹម រដ្ឋាបានបង្ហាញពីមុខមាត់ និងតំណែងពិតរបស់គូស្នេហ៍ ។ កញ្ញាបានរៀបរាប់ថា៖ «អ្នកទាំងអស់គ្នាតែងតែសួរមកកាន់ខ្ញុំហើយចង់ដឹងថាតើ boyfriend ទឹម រដ្ថា មកពីប្រទេសណាហើយមានតួនាទីការងារជាអ្វីនៅប្រទេសកម្ពុជា proud of you babe Jovany Antonio»។ ជាក់ស្ដែងបើតាមការឲ្យដឹង គូស្នេហ៍កញ្ញា  គឺជាជនជាតិបរទេស មានឈ្មោះថា Jovany Antonio មិនត្រឹមតែមានរូបសង្ហារ ថែមទាំងមានតំណែងដ៏ខ្ពស់មួយគឺជាសហស្ថាបនិកក្រុមហ៊ុន CMS Property Management ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្មគ្រប់គ្រងអចលនទ្រព្យ ដ៏ល្បីល្បាញមួយទៀតផង៕

ប្រភព៖ Khmer Note