December 10, 2019

អ៉ីស្រាអែលអភិវឌ្ឍន៍កាំភ្លើងបាញ់កាវពិសេសសម្រាប់បាញ់ភ្ជិតស្នាមរបួសនៅលើស្បែក ដោយមិនបាច់ធ្វើការដេរ

ក្រុមអ្នកស្រាវជ្រាវនៅវិទ្យាស្ថានបច្ចេកវិទ្យា Technion-Israel Institute of Technology ក្នុងប្រទេសអ៉ីស្រាអែល បានអភិវឌ្ឍន៍កាំភ្លើងបាញ់កាវដ៏ទំនើបមួយ​សម្រាប់បាញ់ភ្ជិតស្នាមរបួស ឬស្បែកដែលដាច់រហែកផ្សេងៗ ជំនួសដោយការដេរនៅលើស្បែក។ កាំភ្លើងបាញ់កាវនេះត្រូវបានគេប្រើតែក្នុងករណីបន្ទាន់ប៉ុណ្ណោះ ហើយទាល់តែវេជ្ជបណ្ឌិតជំនាញទើបអាចប្រើកាំភ្លើងនេះបាន មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចប្រើវាបាននោះ។

ការប្រើប្រាស់កាំភ្លើងនេះអាចបង្កឲ្យមានការឈឺចាប់​ បន្សល់នៅស្លាកស្នាម ហើយនៅពេលដែលកោសិកាស្បែកដុះឡើងវិញ គេត្រូវយកកាវដែលបាញ់រួចចេញពីស្បែកវិញទៀតផង ដែលពេលខ្លះការប្រើកាវនេះអាចនឹងត្រូវការពេលវេលាយូរសម្រាប់ការជាសះស្បើយ។ យ៉ាងណាក្តី ក្នុងករណីដែលជនរងគ្រោះមានរបួសធ្ងន់ធ្ងរ និងត្រូវការភ្ជិតសាច់ជាបន្ទាន់ ការប្រើកាំភ្លើងនេះគឺជាជម្រើសល្អបំផុត។ ការបង្កើតបាននូវកាំភ្លើងបាញ់កាវនេះគឺជាភស្តុតាំងបញ្ជាក់ថា អ៉ីស្រាអែលបានអភិវឌ្ឍន៍វិស័យវេជ្ជសាស្ត្ររបស់ខ្លួនឲ្យមានភាពរីកច្រើនថែមមួយកម្រិតទៀតផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Khmer Note