May 26, 2020

បញ្ជីឈ្មោះអ្នកស្លាប់ទាំង១៧នាក់ និងអ្នករបួស២៤នាក់ នៃការបាក់រលំអគារនៅខេត្តព្រះសីហនុ

(ព្រះសីហនុ)៖ ប្រតិបត្តិការក្រុមអ្នកសង្គ្រោះជនរងគ្រោះដែលអគារសំណង់រលំសង្កត់លើ បានឲ្យដឹងថា គិតត្រឹមម៉ោង០៦៖៣០នាទីព្រឹកថ្ងៃអាទិត្យនេះ ចំនួនអ្នកស្លាប់កើនដល់១៧នាក់ និងអ្នករបួស២៤នាក់ ហើយបាននិងកំពុងត្រូវបានសង្គ្រោះនៅមន្ទីរពេទ្យ ខណៈសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចយកថវិកាជាតិជួយឧបត្ថម្ភដល់ជនរងគ្រោះក្នុង សោដនាកម្ម បាក់អគារនៅខេត្តព្រះសីហនុ អ្នកស្លាប់ទទួលបាន៤០លានរៀល (មួយម៉ឺនដុល្លារ) និងអ្នករងរបួស៥លានរៀល និងទទួលការព្យាបាលដោយឥតគិតថ្លៃ។

តុល្យការចុងក្រោយនៃឧបទ្ទវហេតុរលំអគារនេះបានបណ្តាលឱ្យមនុស្សស្លាប់ និងរងរបួសចំនួន៤១រូបក្នុងនោះស្លាប់ចំនួន១៧នាក់ ហើយអ្នករងរបួសចំនួន២៤រូប។ ក្រុមកម្លាំងសង្គ្រោះបានបន្តធ្វើការរុករកជនរងគ្រោះដែលស្ថិតក្នុងឧបទ្ទវហេតុនៃការរលំបាក់អគារនេះ៕ ផ្តល់សិទ្ធិដោយ៖ Freshnews