ជនជាតិខ្មែរ២នាក់ ត្រូវបានទាហានថៃចាប់ខ្លួន ក្រោយលួចចូលកាប់ឈើ ដែលថៃកំពុងអភិរក្ខ (មានវីដេអូ)

បុរសម្នាក់ និងក្មេងប្រុសជំទង់ម្នាក់ ដែលជាជនជាតិខ្មែរ ២នាក់ ត្រូវបានទាហានថៃចាប់ខ្លួនក្នុងថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ឆ្នាំ២០១៩ ពីបទលួចកាប់ដើមឈើ ដែលកំពុងត្រូវបានអភិរក្ខមួយដើម នៅក្នុងឧទ្យានជាតិមួយក្នុងស្រុក Nam Yuen ក្រុង Ubon Ratchathani ប្រទេសថៃ។ ជនសង្ស័យទាំងពីរនាក់ត្រូវបានកំណត់អត្តសញ្ញាណថា មានឈ្មោះ ឈូក ម៉ុក អាយុ ២៥ឆ្នាំ និងក្មេងប្រុសម្នាក់ទៀត អាយុ ១៤ឆ្នាំ។ ពួកគេទាំងពីរជាអ្នករស់នៅខេត្តព្រះវិហារនៅក្នុងប្រទេសកម្ពុជា។ អង្គភាពល្បាតឧទ្យានជាតិ Phu Chong–Na Yoi បានចាប់ខ្លួនអ្នកទាំងពីរ នៅពេលដែលអង្គភាពបានប្រទះឃើញពួកគេកំពុងកាន់កំណាត់ឈើ Makha Mong ៕

ប្រភព៖ Khmer Note

អត្ថបទ៖ លីដា