ជូនពរទទួលជោគជ័យ! អាឡិច ចាន់ត្រា ត្រៀមខ្លួនចេញទៅសម្តែងបីប្រទេសជាប់គ្នា ក្នុងពេលឆាប់ៗនេះ

តារាសម្តែង និងចម្រៀងមុខកូនកាត់បរទេសលោក អាឡិច ចាន់ត្រា ដែលកំពុងទទួលបានប្រជាប្រិយភាពជាមួយបទពិសោធន៍សិល្បៈអស់រយៈពេលជាង១០ឆ្នាំ។ តារាប្រុសរូបនេះកំពុងក្តោបក្តាប់ជំនួញជាច្រើននៅក្នុងដៃមានទាំងការគ្រប់គ្រងក្រុមតន្រ្តីសម័យ AlexEntertainment Agency ក៏ដូចជារូបមន្តនៃក្លិនទឹកអប់ប្រចាំខ្លួនផងដែរ។

គេសង្កេតឃើញថាសព្វថ្ងៃនេះលោក អាឡិច ចាន់ត្រា ហាក់មមាញឹកជាខ្លាំងជាមួយការងារ ព្រោះតែងមានភ្ញៀវបន្តបន្ទាប់គ្នាទាក់ទងក្រុមលោកសម្រាប់រៀបចំពិធីផ្សេងៗ។ មុននេះបន្តិចតាមរយៈប្រភពគណនីហ្វេសប៊ុករបស់លោកបានឲ្យដឹងថា អាឡិច ចាន់ត្រា កំពុងត្រៀមខ្លួនចេញទៅសម្តែងនៅក្រៅប្រទេសជាថ្មីម្តងទៀតហើយ ដោយលើកនេះលោកនឹងចេញទៅសម្តែងដល់ទៅបីប្រទេសនោះគឺ Australia, New Zealand និង Canada។ ចំពោះថ្ងៃចេញដំណើរគេពុំទាន់បានដឹងនៅឡើយនោះទេ តែក៏ឃើញមហាជនជាច្រើនជូនពរ និងបង្ហាញក្តីសប្បាយចិត្តពេញបណ្តាញសង្គមទៅហើយ ដោយសង្ឃឹមថាលោកនឹងទទួលបានជោគជ័យចំពោះការចេញសម្តែង៕​ ប្រភព៖ Khmernote TV