September 22, 2019

ញាក់សាច់! មហាសេដ្ឋីចិន ដែលចុះចែកអំណោយដល់ក្មេងៗនៅសាលាស្ទឹងមានជ័យ ថ្ងៃមុន ឥលូវយកលុយមកគដូចភ្នំ រៀបជាអក្សរ CAMBODIA (មានវិដេអូ)

កាលពីប៉ុន្មានថ្ងៃមុនមហាសេដ្ឋីចិនមួយរូប ដែលមានប្រាក់វាល់លានដុល្លារបានមកធ្វើកម្មវិធីមនុស្សធម៌ចុះចែកអំណោយដល់ក្មេងៗនៅសាលាស្ទឹងមានជ័យ ធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងលើបណ្តាញសង្គម។ ចំណែកឯថ្ងៃនេះវិញកាន់តែភ្ញាក់ផ្អើលជាងមុនទៅទៀតដោយសារតែ មហាសេដ្ឋីរូបនេះបានយកក្រដាសប្រាក់ 100 ដុល្លារមកគលើតុ រៀបជាអក្សរ CAMBODIA ដេលបញ្ជាក់ថាលោកកំពុងស្ថិតនៅប្រទេសកម្ពុជា។

បុរសម្នាក់ដែលពាក់គ្រឿងអលង្ការស្រោចខ្លួន និងមានអង្គរក្សយាមកាមនោះ ត្រូវបានគេនៅចាំថាជាមហាសេដ្ឋី​ ​ជំនួញជនជាតិចិន ហើយបានឈ្នះលុយពីការលេងល្បែងកាសុីណូ ថែមទាំងជះលុយជារាប់សិបលានដុល្លារហុងកុង ដើម្បីបាចអោយមនុស្សនៅក្នុងផ្សារទំនើបរើសប្រសាច ជាពិសេសវីដេអូនោះត្រូវបានល្បីពេញបណ្តាញសង្គមជុំវិញពិភពលោកថែមទៀតផង។ គួរបញ្ជាក់ផងដែរថាបុរសជនជាតិចិននោះ Wong Chi-Hua អាយុ៣៥ឆ្នាំ ជាពាណិជ្ជករជនជាតិចិន ដែលធ្វើជំនួញនៅម៉ាឡេស៊ី ផ្នែកអចលទ្រព្យ និងតែងតែមានសកម្មភាពផ្នែកអំពើមនុស្សធម៌ជាច្រើន រហូតបានទទួលកិត្តនាមពិសេសពីសំណាក់ រាជវង្សានុវង្សនិងរដ្ឋាភិបាលរបស់ម៉ាឡេស៊ី។ សូមទស្សនាវិដេអូនៅខាងក្រោម៖