May 30, 2020

តុលាការកំពុងចាត់ការលើសំណុំរឿងមន្ដ្រីនគរបាលស័ក្ដិ៣ ដែលលួច iPad នៅខណ្ឌទួលគោក

(ភ្នំពេញ)៖ មន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យអង្គភាព Fresh News បានដឹងនៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នៃ២០១៩នេះថា លោក ប្លង់ សុផល ព្រះរាជអាជ្ញរងអមសាលាដំបូងរាជធានីភ្នំពេញ បានកំពុងពិនិត្យចាត់ការលើរឿងក្តីរបស់មន្ដ្រីនគរបាលស័ក្ដិ៣ ឈ្មោះ ហេង ហាប់ ពាក់ពន្ធ័លើករណីលួច iPad មួយគ្រឿង នៅហាងវេលុយមួយកន្លែង ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើតាមនីតិវិធីក្រោយចំណាត់ការចប់សព្វគ្រប់នោះ ការសន្និដ្ឋានបទចោទនិងត្រូវធ្វើឡើងចំពោះជនត្រូវចោទ។ បន្ទាប់មកសំណុំរឿងនឹងត្រូវបន្តបញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីសម្រេចលើវាសនាមន្ដ្រីនគរបាលស័ក្ដិ៣ ឈ្មោះ ហេង ហាប់។

សូមរំលឹកថា កាលពីម្សិលមិញសំណុំរឿងរបស់មន្ដ្រីនគរបាលស័ក្ដិ៣ បម្រើការនៅនាយកដ្ឋានការពារព្រំដែនទឹក ដែលលួច iPad មួយគ្រឿង នៅហាងវេលុយមួយកន្លែង ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញនោះ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញហើយ។

សូមរំលឹកថា រុំព័ទ្ធដោយសាររិះគន់ និងប្រតិកម្មជាបន្ដបន្ទាប់នៅលើបណ្ដាញសង្គម Facebook នៅទីបំផុតនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យសមត្ថកិច្ចកសាងសំណុំរឿងមន្ដ្រីនគរបាលពាក់ស័ក្ដិ៣ លួច iPad ទៅកាន់តុលាការចាត់វិធានការតាមផ្លូវច្បាប់៕ ប្រភព៖ freshnews