December 11, 2019

តារាស្រីកូរ៉េ Goo Hara ប្រាប់​ពី​មូលហេតុ​នៃ​​​ការប៉ុនប៉ង​ធ្វើ​អត្តឃាត

(កូរ៉េខាងត្បូង)៖ តារាស្រីកូរ៉េ Goo Hara បានបញ្ចេញសេចក្ដីថ្លែងការណ៍មួយ អំពីមូលហេតុនៃការប៉នប៉ងធ្វើអត្តឃាត បញ្ចប់ជីវិត តែមិនសម្រេច។

នៅថ្ងៃទី ២៨ ខែឧសភា សារព័ត៌មានជប៉ុន បានផ្សព្វផ្សាយពាក្យសំដីរបស់ Goo Hara ចេញពីអ្នកតំណាងម្នាក់។ Goo Hara បានបញ្ជាក់តាមរយៈអ្នកតំណាងរបស់នាងថា «នាងពិតជាសុំទោស ដែលធ្វើឲ្យអ្នកគ្រប់គ្នាព្រួយបារម្ភ ចំពោះហេតុការណ៍កើតឡើងនាពេលថ្មីៗនេះ។ បច្ចុប្បន្ន នាងកំពុងព្យាបាលសុខភាពរបស់នាង ឲ្យមានភាពប្រសើរឡើងវិញ។ ខ្ញុំមានទុក្ខព្រួយជាច្រើន ដោយសារតែបញ្ហាជាច្រើន ចូលមកផ្ទួនៗគ្នា»។

Goo Hara បន្តថា «នាងនឹងព្យាយាមថែរក្សាសុខភាពឲ្យបានល្អ ប្រសើរឡើងវិញ ហើយព្យាយាមធ្វើឲ្យខ្លួនឯង រឹងប៉ឹងជាងមុន។ ខ្ញុំពិតជាសុំទោស អំពីហេតុការណ៍ទាំងនោះ»។

សូមជម្រាបថា កាលពីពេលថ្មីៗនេះ តារាស្រី Goo Hara បានប៉នប៉ងធ្វើអត្តឃាត នៅក្នុងផ្ទះរបស់នាង ស្ថិតនៅក្នុង Cheongdam-dong (ឆុងដាមដុង) នៅទីក្រុងសេអ៊ូល ហើយត្រូវគេបញ្ចូនទៅសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យ ក្រោយសន្លប់បាត់ស្មារតី៕​​ ប្រភព៖ freshnews