October 16, 2019

អាសូរណាស់! ភរិយាកវី ស្វាយ សំអឿ មកក្រសួងវប្បធម៌ដាក់លិខិត «កម្មសិទ្ធបញ្ញាបទចម្រៀង» ទាំងមានជម្ងឺប្រចាំកាយ សព្វថ្ងៃលោកយាយរស់នៅតែម្នាក់ឯងគ្មានកូនចៅនឹងគេ

កវីស្វាយសំអឿ ជាកវីនិពន្ធជើងចាស់មួយរូបដែលបានប្រឡូកក្នុងវិស័យនិពន្ធតន្រ្តី ស្នាដៃរបស់លោករួមមានបទ «កងកម្មកងកែវ» «និស័្សយកម្មព្រះមោគ្គលាន» «សំណៅកាកី» «ពេលអូនឃ្លាតទៅ» និងបទ «វាសនាចៅចិត្ត»…។ល។ លោក ស្វាយ សំអឿ បានទទួលមរណភាពនៅក្នុងឆ្នាំ១៩៧៦ ដោយមានតែភរិយារបស់លោកគឺអ្នកស្រីដុំ សុផានី នៅមានជីវិតសព្វថ្ងៃកំពុងតែរស់នៅក្នុង ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្ដកំពង់ចាម។

យោងតាមលោក សេង តារា បានឲ្យដឹងថានៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩នេះ អ្នកស្រីដុំ សុផានី ភរិយាកវី ស្វាយ សំអឿ បានឡើងមករាជធានីភ្នំពេញដើម្បីមកក្រសួងវប្បធម៌ដាក់លិខិត «កម្មសិទ្ធបញ្ញាបទចម្រៀង» ជាច្រើនបទដែលស្វាមីរបស់អ្នកស្រីបាននិពន្ធជូនអ្នកចម្រៀងជំនាន់មុនច្រៀងដូចជាបទ៖ រថយន្តថ្មី សាមុត-ប៉ែន រ៉ន (ស័្មគ្របងដែរឬអូនស្រី?), កុំឆ្លើយថាទេ សាមុត-ប៉ែន រ៉ន, ចៅដក សាមុត-សទ្ធា ខ្យងក្តក់ សាមុត, គេងមកបង នូវ ណារិន, កងកម្មកងកែវ សាមុត, ចន្ទស្នេហ៍តែមួយ សាមុត, ស្រមោលអក្ខរា សាមុត, វាសនាចៅចិត្រ សមុត, ក្បូនកាកី សាមុត-សុទ្ធា, សំណៅកាកី សាមុត, សេកនិងបញ្ចពណ៌ សាមុត-សុទ្ធា, ទំនួញនាងសក់ក្រអូប សុទ្ធា, កាលណាផ្ការីក សាមុត-ប៉ែន រ៉ន, ព្យុះកម្មព្យុះចិត្ត សាមុត-ប៉ែន រ៉ន, សម្ផស្សចន្ទគ្រឿហ្វា សាមុត-ប៉ែន រ៉ន,

ពុះទ្រូង ប៉ែន រ៉ន, ស្ទឹងកែវ សាមុត, ពេលអូនឃ្លាតទៅ សាមុត, ស្មានចិត្តមិនត្រូវ សាមុត, ចម្រៀងទុំទាវ សាមុត-សុទ្ធា, ចម្រៀងនោនិងពេជ្រ អ៊ឹង ណារី-ប៉ែន រ៉ន, និស័្សយកម្មព្រះមោគ្គលាន សាមុត, រំដួលអង្គរ សាមុត, ស្រស់នេះស្រស់ឲ្យកម្លោះ សាមុត, សំណព្វចិត្ត សាមុត, ចំប៉ាកំពង់ប្រាក់ សាមុត, ពោះម៉ាយហ៊ឺហារ សាមុត, ភុំភួងសម័យ សាមុត, កម្រងភួងថ្កុល សាមុត, រវើរវាយ ប៉ែន រ៉ន, ម្ចាស់ត្បូងកណ្តៀង សុទ្ធា, ម្ចាស់បរយីខា សូ សាវឿន និង កូនអ្នកណា? សាម៉ន-សូ សាវឿន…….។ល។

ប្រភពដដែលបានបន្តថា សព្វថ្ងៃអ្នកស្រីដុំ សុផានី មានអាយុជាង៧០ឆ្នាំហើយ មានជម្ងឺប្រចាំកាយ រស់នៅម្នាក់ឯង គ្មានកូនចៅនឹងគេ សព្វថ្ងៃកំពុងតែរស់នៅក្នុង ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្ដកំពង់ចាម។ សព្វថ្ងៃលោកយាយបានកម្រៃពីការលក់ចេក និងដំណាំបន្តិចបន្តួចជុំវិញផ្ទះប៉ុណ្ណោះដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ ឯ «កម្មសិទ្ធបញ្ញា» នេះក៏មិនប្រាកដថាអាចជួយគាត់បានប៉ុន្មានដែរ។ សូមសប្បុរសជនដែលមានលទ្ធភាពមេត្តាជួយគាត់តាមលទ្ធភាពផង។ ប្រសិនបើប្រិយមិត្តចង់ជួយឧបត្ថម្ភ សូមទំនាក់ទំនងមកលេខទូរស័ព្ទរបស់គាត់ 012 58 51 72 ឬលេខរបស់លោក សេង តារា 012 306 853+093 98 48 33″៕ ប្រភព៖ Khmernote TV