April 7, 2020

បុរសដែលបង់រំលស់ដី 7NG ១០ឆ្នាំ ហើយមិនដឹងដីខ្លួនឯងនៅឯណានោះ ពេលនេះមានការបកស្រាយពីឧកញ្ញា ស្រី ចាន់ថន ហើយ

កាលពីពេលថ្មីៗនេះ មានការភ្ញាក់ផ្អើលនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងករណីបុរសម្នាក់បានបង់រំលស់ដីនៅរបស់ក្រុមហ៊ុន 7NG ហើយបានបង់ផ្តាច់អស់ជាច្រើនឆ្នាំមកហើយផងដែរ ប៉ុន្តែមិនទាន់ទទួលបានលិខិតកាន់កាប់ដី ហើយសួរនាំខាងក្រុមហ៊ុនន ចេះតែពន្យាពេលពីមួយថ្ងៃទៅមួយថ្ងៃ។ បន្ទាប់ពីមានករណីនេះកើតឡើង នៅមុននេះបន្តិចម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Mech Seyha ដែលជាម្ចាស់ដីនោះ បានទទួលការបកស្រាយ និងសម្របសម្រួលពីឧកញ្ញា ស្រី ចាន់ថង ហើយ ដោយម្ចាស់គណនីហ្វេសប៊ុករូបនោះបានឲ្យដឹងថា៖

(“ក្រោយមេឃភ្លៀងគឺស្រទ្បះ បានប្តូរផ្លាស់ព្រោះគុណធម៏” ថ្ងៃនេះខ្ញុំបាទបានជួបលោកឧកញ្ញា ស្រីចាន់ថន អគ្គនាយកក្រុមហ៊ុន Sky Land ក្នុងការដោះស្រាយភាពយល់ច្រលំក្នុងការយឺតយ៉ាវជូនដីទ្បូទៅកាន់អតិថិនក្រុមហ៊ុន 7NG។ ក្រោយការពិភាក្សាគ្នា ខ្ញុំបាទបានយល់ច្បាស់ថាក្រុមហ៊ុន 7NG និងក្រុមហ៊ុន Sky Land គឺម្ចាស់ពីរផ្សេងគ្នានិងមិនមានអ្វីពាក់ពន្ធ័គ្នាទេ ក្នុងនោះដែរលោកឧកញ្ញា ស្រីចាន់ថន ក៏បានសម្របសំរួលជួយខ្ញុំបាទបានកាត់ដី3 ប្លង់រួចរាល់ហើយ មិនលើសពីនោះទៀត លោកឧកញ្ញាស្រីចាន់ថន ដោយបានដឹងថាខ្ញុំជាអតីតប្រធានអង្គកាជំនាញយុវជនឈានមុខ លោកមានចិត្តស្រលាញ់កិច្ចការសង្គម ជួយយុវជន គាំទ្រស្មារតីបញ្ញាជន លោកឧកញ្ញាក៏បានជួយជំរុញឧត្ថមដល់អង្គការអោយដំណើរការទ្បើងវិញ លើផ្នែកសិល្បះតន្ត្រី សិប្បកម្ម កិច្ចការសង្គម ជំនាញឯកទេសយុវជន និងធានាលើការងារយុវជនក្រោយបញ្ចប់ការសិក្សា និងបន្តសិក្សាគំរោងពង្រីកវិស័យអប់រំ បើកសាកលវិទ្យាល័យលើទីក្រុងរណប Sky Land ផងដែរ។ ខ្ញុំបាទពិតជាសូមអរគុណដល់លោកឧកញ្ញាស្រីចាន់ថន និងសូមជូនពរលោកឧញ្ញាជួបតែសុខគ្រប់ប្រការ។

និងសូមអរគុណជាខ្លាំងចំពោះបងប្អូនសារពត៌មាន និងមិត្តក្នុង facebook ដែលបានជួយ Shareនិ ងផ្តល់យោបល់ល្អៗ សូមអរគុណ។ បញ្ចាក់ បើសិនជាបងប្អូនអតិថិជនក្រុមហ៊ុន 7NG ចង់សួរពត៌មាន សូមអញ្ចើញមកក្រុមហ៊ុនផ្ទាល់ដើម្បីពិភាក្សាហើយក្រុមហ៊ុនរក្សាគោលជំហរដោះស្រាយជូនបងប្អូន និងក្រុមហ៊ុនធានាថាមានដីជូនបងប្អូនទាំងអស់គ្នាពិតប្រាកដមែន សូមកុំបារម្ភ ។សូមអរគុណ)៕

ប្រភព៖ Khmernote TV