អតីតប្រធានាធិបតីប្រទេសប៉េរូបានសរសេរបណ្តាំថា គាត់មិនព្រមអាម៉ាស់មុខក្នុងដៃសត្រូវនោះទេ ទើបបានជាគាត់បាញ់សម្លាប់ខ្លួនឯង

អតីតប្រធានាធិបតីប្រទេសប៉េរូលោក Alan Garcia បានសរសេរក្នុងពាក្យបណ្តាំមុនធ្វើអត្តឃាតថា លោកសម្លាប់ខ្លួនដោយសារវាជាមធ្យោបាយមួយដើម្បីគេចពីការអាម៉ាស់ពីសត្រូវនយោបាយរបស់គាត់។ យ៉ាងណាមិញក្រុមគ្រួសារ និងមិត្តភក្តិបានហែក្ដារមឈូសសពរបស់លោក Alan Garcia ដែលបានសម្លាប់ខ្លួនប៉ុន្មានថៃមុននេះ ខណៈប្រធានាធិបតីបច្ចុប្បន្នលោក Martin Vizcarra បានប្រកាសការកាន់ទុក្ខទូទាំងប្រទេសរយៈពេល ៣ថ្ងៃ ។

លោក Alan Garcia បានបាញ់សម្លាប់ខ្លួនដោយយកកាំភ្លើងបាញ់ភ្ជង់ក្បាលខ្លួនឯងកាលពីដើមសប្តាហ៍នេះ នៅពេលដែលក្រុមប៉ូលិសបានទៅដល់មាត់ទ្វារផ្ទះរបស់គាត់ ដើម្បីសុំចាប់ខ្លួនគាត់ទាក់ទងនឹងរឿងការសូកប៉ាន់ពីសំណាក់ជនជាតិប្រេស៊ីលម្នាក់ឈ្មោះ Odebrecht ដែលជារឿងអាស្រូវពុករលួយធំបំផុតនៅអាមេរិកឡាទីន។ មុនពេលធ្វើអត្តឃាតគាត់បានច្រានចោលម្តងហើយម្តងទៀតនូវការចោទប្រកាន់ពីអំពើពុករលួយនេះថា «ជាការវាយប្រហារនយោបាយ» ប៉ុន្តែទីបំផុតគាត់សុខចិត្តសម្លាប់ខ្លួនដើម្បីកុំឱ្យគ្រួសារ និងអ្នករាល់គ្នាអាម៉ាស់ដោយសារគាត់ ហើយក៏មិនព្រមអាប់យសនៅមុខសត្រូវរបស់គាត់ដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ Khmer Note