ពិធីបុណ្យគម្រប់ខួប ១០០ ថ្ងៃរបស់តារាចម្រៀងស្រីកញ្ញា ខេមរៈ ស្រីពៅ និងធ្វើឡើងនៅដើមខែក្រោយនេះ

ប្រៀបដូចជានៅថ្មីៗនៅឡើយ ដែលយើងបានបាត់បង់ធនធានសិល្បៈគឺកញ្ញា ខេមរៈ ស្រីពៅ ប្អូនស្រីបង្កើតលោក ខេមរៈ សិរីមន្ត។ មហាជនជាច្រើនបានសម្តែងការសោកស្តាយ និងក្រៀមក្រំជាខ្លាំងក្រោយពីឮដំណឹងមរណៈភាពរបស់តារាស្រីវ័យក្មេងរូបនេះតាំងពីដើមឆ្នាំ២០១៩ នៅថ្ងៃទី២៥ ខែមករា ដោយម្នាក់ៗសឹងតែហាក់មិនជឿនឹងអ្វីដែលបានឮ និងបានឃើញ ជាពិសេសគឺក្រុមគ្រួសារនៃសពកំពូលតារាចម្រៀងប្រុសលោក ខេមរៈ សិរីមន្ត តែម្តង។

យ៉ាងណាមិញពេលវេលាបានកន្លងផុតទៅជាច្រើនថ្ងៃមកហើយ ដោយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩នេះ គឺគម្រប់ខួប១០០ថ្ងៃនៃការស្លាប់របស់កញ្ញា ខេមរៈ ស្រីពៅ​ ហើយ។ ពិធីបុណ្យនេះនឹងត្រូវរៀបចំធ្វើឡើងនៅឯស្រុកកំណើតនាងផ្ទាល់ដែលមានទីតាំង ភូមិតាម៉ុត ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដោយសង្ឃឹមថានឹងមានបងប្អូនជាច្រើនចូលរួមទាំងក្នុង និងក្រៅរង្វង់សិល្បៈ។ គួរបញ្ជាក់ឲ្យដឹងផងដែរថាកញ្ញា ខេមរៈ ស្រីពៅ បានទទួលអនិច្ចកម្មដោយសារជំងឺសួត និងក្រលៀន នៅឯមន្ទីរពេទ្យប្រទេសឥណ្ឌាកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ដែលបង្កការសោកស្តាយដល់មហាជនជាខ្លាំង៕

ប្រភព៖ Khmer Note