ភ្ញាក់ផ្អើលខ្លាំង! សុខ រក្សា ដឹកដៃភរិយា កុល ដាវី ចូលរួមកម្មវិធី ចម្រៀងគ្រួសារខ្មែរ បកស្រាយចម្រៀងរួមគ្នាបានយ៉ាងពីរោះ

កាលពីថ្មីៗនេះតារាប្រុសស្រីមួយគូគឺអ្នកនាង កុល ដាវី និងលោក សុខ រក្សា បានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើលជាខ្លាំងដោយដឹកដៃគ្នាចូលរោងការតាមបែបប្រពៃណីខ្មែរ ក្រោយពីមានទំនាក់ទំនងស្នេហាជាច្រើនឆ្នាំមកហើយ។ ប្រិយមិត្តអ្នកគាំទ្រជាច្រើនបានសម្តែងក្តីអបអរសាទរ ព្រមទាំងជូនពរគូស្វាមីភរិយាថ្មីមួយគូនេះពាសពេញបណ្តាញសង្គម ដោយជូនពរអ្នកទាំងពីរស្រលាញ់គ្នាដល់ចាស់កោងខ្នង និងរស់នៅមានសុភមង្គល។

យ៉ាងណាមិញកាលពីរាត្រីថ្ងៃទី១៩ ខែមេសា ម្សិលមិញនេះស្រាប់តែកូនកម្លោះក្រមុំថ្មីថ្មោងមួយគូនេះបណ្តើរគ្នាចូលកម្មវិធី ចម្រៀងគ្រួសារខ្មែរ ដោយបកស្រាយចម្រៀងរួមគ្នាបានយ៉ាងពីរោះ។ អ្វីដែលពិសេសគួរឲ្យកត់សម្គាល់នោះគឺយើងគ្រប់គ្នាធ្លាប់តែបានឃើញអ្នកនាង កុល ដាវី សម្តែងដោយភាគច្រើនគឺជាតួកាចឆ្នាស់ឆ្នើមគួរឲ្យគ្រឺតខ្នាញ់ ស្រាប់តែពេលនេះមកបកស្រាយចម្រៀងវិញហាក់ប្លែកមិនធម្មតា បើនិយាយពីទឹកដមសម្លេងវិញគឺពិរោះមិនចាញ់តារាចម្រៀងអាជីពប៉ុន្មាននោះឡើយ។ ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖

ប្រភព៖ Khmer Note