September 22, 2019

បាត់មុខពីពិភពសិល្បៈយ៉ាងយូរ! ស្រាប់តែ សាពូន មីដាដា ធ្លាក់ខ្លួនឈឺព្យួរសេរ៉ូមអង្គុយលើរទេះរុញ បង្ករការភ្ញាក់ផ្អើលដល់មហាជន

អតីតតារាចម្រៀង និងអ្នកនិពន្ធបទភ្លេងល្បីឈ្មោះប្រចាំក្រុមហ៊ុន រស្មីហង្សមាស លោក សាពូន មីដាដា ដែលបងប្អូនស្គាល់ច្បាស់តាមរយៈបទល្បីៗជាច្រើនបទដូចជាបទ “ភក្តីស្នេហ៍ពេញបេះដូង”, “អស់ស្នេហ៍តែមិនចង់បាត់បង់អូន” និងបទចម្រៀងល្បីៗជាច្រើនបទទៀត។ ក្រោយពីរៀបអាពាហ៍ពិពាហ៍ជាមួយនឹងតារាស្រីសមត្ថភាពខ្ពស់អ្នកនាង សឿ សុធារ៉ា រួចមកលោក សាពូន មីដាដា ហាក់ឃ្លាតឆ្ងាយពីពិភពសិល្បៈ ដោយបានទៅសាងសុភមង្គលគ្រួសារយ៉ាងមានក្តីសុខ។

ស្រាប់តែថ្មីៗនេះលោកបានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើលក្រោយពិបានឃើញរូបអង្គុយលើរទេះរុញ និងមានដៃព្យួរសេរ៉ូម ជាមួយពាក្យមួយឃ្លាដែលបានបង្ហោះលើបណ្តាញសង្គមថា «គ្រឿងក្នុងសត្វ គ្រឿងសមុទ្រ ស្រាបៀរ ស្រាវីស្កី បើមិនតមទេ នឹងដើរលែងរួចហើយ សាពូន នេះជាការទូន្មានរបស់លោកគ្រូពេទ្យ ជំងឺសន្លាក់អាស៉ីត»។ នេះបញ្ជាក់ឲ្យដឹងថាលោក សាពូន មីដាដា កំពុងតែកើតមានជម្ងឺលើសជាតិអាស៊ីតដែលធ្វើឲ្យប៉ះពាល់ដល់សន្លាក់ ដោយគ្រប់គ្នាសង្ឃឹមថារូបលោកនឹងជាសះស្បើយឆាប់ៗ៕

ប្រភព៖ Khmer Note