សាហាវណាស់! និស្សិតដ៏ស្រស់ស្អាតម្នាក់ ត្រូវនិស្សិតជាច្រើននាក់ចាក់សាំងដុតសម្លាប់ទាំងរស់ ព្រោះហ៊ានប្ដឹងនាយកវិទ្យាល័យពីបទបំពានផ្លូវភេទ

បង់ក្លាដែស៖ រឿងរ៉ាវនិស្សិតស្រី វ័យ១៩ឆ្នាំ ត្រូវគេចាក់សាំងដុតទាំងរស់ ដោយសារតែនាងហ៊ានប្តឹងនាយកសាលាពីបទបៀតបៀនផ្លូវភេទនោះ បង្កការខឹងសម្បារយ៉ាងខ្លាំងពីមហាជន គ្រប់ទិសទីពេញពិភពលោក។
នាង Nusrat Jahan Rafi ជានិស្សិតដែលមានសម្រស់ស្រស់ស្អាតជាងគេនៅក្នុងមហាវិទ្យាល័យ ត្រូវនាយកមហាវិទ្យាល័យ ល្មោភកាម ហៅនាងចូលក្នុងបន្ទប់ រួចបៀតបៀនផ្លូវភេទ។ តែនាងត្រូវបានក្រុមនិស្សិតប្រុសស្រីជាច្រើននាក់ទៀតចាប់ចាក់សាំងដុតនាងទាំងរស់ នៅក្នុងមហាវិទ្យាល័យ តែម្តង ដោយសារតែនាងបានប្តឹងនាយកមហាវិទ្យាល័យ ពីបទបៀតបៀនផ្លូវភេទនេះ ។ ហេតុការណ៍ខាងលើកើតឡើងនៅភាគខាងត្បូង ទីក្រុង Dhaka ប្រទេសបង់ក្លាដែស ។

ឃ្លីបវីដេអូ ថតពីទិដ្ឋភាពនិស្សិតស្រីវ័យ១៩ឆ្នាំ ត្រូវដុតទាំងរស់នៅបង់ក្លាដែស កាលពីសប្តាហ៍កន្លងមក ទើបតែបានបានបង្ហោះលើបញ្តាញសង្គមនាពេលនេះ មានអ្នកចែកចាយជាច្រើន និងថ្កោលទោស ទៅលើសកម្មភាព ព្រៃផ្សៃខាងលើ។
នាង Nusrat Jahan Rafi បានស្លាប់នៅថ្ងៃទី ១០ ខែមេសា ឆ្នាំ២០១៩ គឺក្រោយរយៈពេល៥ថ្ងៃ ត្រូវក្រុមនិស្សិតប្រុសស្រីជាច្រើននាំគ្នាចាក់សាំងដុតទាំងរស់ ។ ហេតុការណ៍ខាងលើបានកើតឡើងក្រោយពេលដែលនាងមិនព្រមដកពាក្យបណ្តឹងប្តឹងនាយកមហាវិទ្យាល័យ ពីបទបៀតបៀនផ្លូវភេទនេះវិញ ។

មន្រ្តីប៉ូលិសបានឲ្យដឹងថា ពាក់ព័ន្ធករណីសាហាវឃោរឃៅនេះ និស្សិត១៥នាក់ត្រូវបានចាប់ខ្លួន ក្នុងនោះមាន៧នាក់ ជាប់ពាក់ព័ន្ធដោយផ្ទាល់ ដល់ការចាកសាំងដុតនិស្សិតស្រី វ័យ១៩ឆ្នាំនេះ។
នៅក្នុងឃ្លីបវីដេអូមួយ នាង Nusrat Jahan Rafi បាននិយាយទៅកាន់មន្រ្តីប៉ូលិសថា នាយកមហាវិទ្យាល័យ គឺលោក Siraj Ud Daula បានហៅនាងចូលទៅកាន់បន្ទប់ផ្ទាល់របស់ខ្លួន ហើយបានធ្វើសកម្មភាពបៀតបៀនផ្លូវភេទនាង ។ ក្រោយមក នាងក៏បានលួចចេញពីមហាវិទ្យាល័យ ទៅកាន់ស្នាក់ការប៉ូលិស ប្តឹងជននេះតែម្ដង ។

ប៉ុន្តែកម្មភាពប្តឹងផ្តល់របស់នាង បែរជាទទួលរងការប្រឆាំងយ៉ាងខ្លាំងពីគ្រួសារនាង ។ ចំណែកក្រុមនិស្សិតប្រុសស្រីផ្សេងៗទៀត បែរជាធ្វើមិទ្ទិញគាំទ្រ នាយកមហាវិទ្យាល័យ Siraj Ud Daula នោះទៅវិញ និងបានចាប់ចាក់សាំងដុតនាងទាំងរស់ នៅក្នុងមហាវិទ្យាល័យ តែម្តង ។ការចាក់សាំងដុតនិស្សិតស្រី វ័យ១៩ឆ្នាំ ទាំងរស់នេះ ធ្វើឲ្យពលរដ្ឋខឹងសម្បារយ៉ាងខ្លាំង ដោយនាំគ្នាធ្វើបាតុកម្ម ទាមទារឲ្យចាប់អ្នកនៅពីក្រោយដាក់ទោសតាមច្បាប់ ។​នាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី Sheikh Hasina បានទៅជួបគ្រួសារនាងដោយផ្ទាល់ នៅទីក្រុង Dhaka ហើយបានប្រកាសថា ជនដៃដល់នឹងមិនរួចផុតពីការផ្ដន្ទាទោសឡើយ។ បច្ចុប្បន្ន នាយកសាលា លោក Siraj-ud-Daula ត្រូវបានប៉ូលិសចាប់ឃុំខ្លួន និងមនុស្ស១៥នាក់ទៀត។ ចំណែកពិធីបុណ្យសពរបស់នាង ត្រូវបានធ្វើឡើងនៅឯស្រុកកំណើត ដោយមានការចូលរួមពីពលរដ្ឋជាច្រើនកុះករ ៕​ ប្រភព៖ KBN