May 26, 2020

ក្រោយក្រសួងប្រកាសចេញចំណាត់ការ ចៅអធិការវត្តភ្នំបាក់លើ ស្រាប់តែបង្ហោះសារបែបនេះទៅកាន់ស្រីដែលជាប់ពាក់ព័ន្ធថា…..

អ្នកលេងហ្វេសប៊ុកជាច្រើនបានបញ្ចេញកំហឹងយ៉ាងខ្លាំងក្លា ក្រោយពេលបានឃើញវីដេអូរបស់ចៅអធិការវត្តមួយអង្គនៅវត្ត ភ្នំបាក់លើ ដែលប្រព្រឹត្តទង្វើរមិនសមរម្យហួសហេតុ លេងល្បែង ប្រលែងលេងជាមួយស្រី ដែលជាទង្វើរប្រមាថសាសនាព្រះពុទ្ធយ៉ាងខ្លាំង។ ក្រោយពេលមានការផ្ទុះប្រតិកម្មរបស់ប្រជាជន និងកំពុងត្រៀមចំណាត់ការទៅកាន់ព្រះសង្ឃរូបនេះ ពេលនេះ ចៅអធិការនាម ស្រិល វណ្ណា ដែលជាសាម៉ីខ្លួនផ្ទាល់ បានបង្ហោះសារទៅកាន់ស្រីឈ្មោះលីតា ដែលជានារីជាប់ពាក់ព័ន្ធ ធ្វើឲ្យគ្រប់គ្នាមានមន្ទិល។

ជាក់ស្ដែងក្នុងសារនោះ លោកបានរៀបរាប់ថា៖ «ខ្ញុំព្រះករុណា បានជួយមនុស្ស ដែលមានទុក្ខរាប់មុឺន រាប់ពាន់អ្នក តែពេលនេះ ខ្ញុំព្រះករុណា សូមអរគុណលោកស្រីលីតាដែលធេី្វបាបខ្ញុំបានសម្រេច សូមអោយលោកស្រី លីតា ជួបតែនិងសេចក្តីសុខ សេចក្តីចំរេីន កុំអោយមានទុក្ខដូចរូបខ្ញុំអី»។ គួរបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ ព្រះសង្ឃនាម ស្រិល វណ្ណា កំពុងចាំរង់ចាំវិធានការថ្កោលទោសពីក្រសួងវប្បធម៌ផងដែរ៕