November 21, 2019

ក្រសួងណែនាំកុំឲ្យមានការតម្លើងថ្លៃធ្វើដំណើរក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ

យោងតាមសេចក្តីណែនាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ដើម្បីទប់ស្កាត់ការតំឡើងថ្លៃសេវាដឹកជញ្ជូនអ្នកដំណើរ និងដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋក្នុងគោលបំណងកាត់បន្ថយការចំណាយក្នុងការធ្វើដំណើរទៅមករបស់បងប្អូនប្រជាពលរដ្ឋក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ក្រសួងសូមធ្វើការណែនាំដល់សមាគមដឹកជញ្ជូនអ្នកដំណើរ ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងអាជីវករដឹកជញ្ជូនអ្នកដំណើរទាំងអស់ អនុវត្តតាមគោលការណ៍ណែនាំដូចខាងក្រោម៖

១. រក្សាតម្លៃសេវាដឹកជញ្ជូនអ្នកដំណើរឲ្យនៅដដែលដូចតម្លៃធម្មតា ដែលសមាគមដឹកជញ្ជូនអ្នកដំណើរ ក្រុមហ៊ុន និងអាជីវរដឹកជញ្ជូនធ្លាប់យកក្នុងថ្ងៃធម្មតា

២. មិនអនុញ្ញាឲ្យផ្ទុកអ្នកដំណើរលើសចំណុះ និងផ្ទុកទំនិញសំពីងសំពោងខុសលក្ខណៈបច្ចេកទេស គ្មានផាសុខភាព ដែលងាយបង្កឲ្យមានគ្រោះថ្នាក់

៣. ដើម្បីជៀសវាងគ្រោះថ្នាក់ ដែលកើតឡើងជាយថាហេតុក្នុងពេលធ្វើដំណើរ សូមប្រកាន់យ៉ាងខ្ជាប់ខ្ចួននូវការគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងការយោគយល់អធ្យាស្រ័យគ្នាក្នុងការបើកបរ៕​​​ អត្ថបទ៖ សេម ប្រភព៖ Khmer Note