January 29, 2020

ហាយលែនឌ័រព្រលះជាមួយឡានដឹកទឹកកក គៀបមនុស្សស្លាប់ និងរបួសជាច្រើន

ខេត្តកំពង់ស្ពឺ៖ (ព័ត៌មានបឋម) មនុស្សចំនួន២នាក់បានគៀបស្លាប់នៅក្នុងរថយន្ត និង០៥នាក់ផ្សេងទៀតបានរងរបួសធ្ងន់-ស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តហាយលែនឌ័របានបុកគ្នាពេញទំហឹងជាមួយនឹងរថយន្តដឹកទឹកកក។ ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង០៥ និង២០នាទីព្រឹក ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៦៣-៦៤ ស្ថិតក្នុងភូមិផ្សារត្រពាំងក្រឡឹង ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះមកជួយធ្វើការអន្តរាគមន៍ និងសម្រួលចរាចរណ៍ ព្រមទាំងយកជនរងគ្រោះទៅកាន់មន្ទីរពេទ្យផងដែរ៕

អត្ថបទ៖ សេម

រូបភាព៖ BTV Cambodia

ប្រភព៖ Khmer Note